បុរស​ម្នាក់ ជិះ​ម៉ូតូ​គេច​គោ ដួល​ខ្លួនឯង​រងរបួស​ធ្ងន់

កណ្តាល: បុរស​ជា​សន្តិសុខ​រោងចក្រ​ម្នាក់ បាន​រងរបួស​ធ្ងន់ ខ​ណះ​ជិះ​ម៉ូតូ​គេច​ពីស​ត្វ​គោ ដើរឆ្លងថ្នល់​បណ្តាល​ឲ្យ​ដួល ។​ហេតុការណ៍​នេះ​​បានកើត​ឡើង កាលពី​វេលា​ម៉ោង ជិត​១២ ថ្ងៃត្រង់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ឯកសណ្ឋាន ជា​សន្តិសុខរោងចក្រ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គី ស្មាស់​ពណ៌​ខ្មៅ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បានគេច​សត្វ​គោ ដល់​ឆ្លងថ្នល់ បណ្តាល​ឲ្យ​ដួល​រងរបួសធ្ងន់​។​

​ក្រោយពី​កើតហេតុ ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​បញ្ជូន​ជនរងគ្រោះទៅកាន់​មន្ទីរពេទ្យ នៅឯ​ភ្នំពេញ​។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក ដើម្បី​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕

បុរស​ម្នាក់ ជិះ​ម៉ូតូ​គេច​គោ ដួល​ខ្លួនឯង​រងរបួស​ធ្ងន់

បុរស​ម្នាក់ ជិះ​ម៉ូតូ​គេច​គោ ដួល​ខ្លួនឯង​រងរបួស​ធ្ងន់