ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ៖​ មន្ត្រីមសាលារាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ខែមករាឆ្នាំ២១៦នេះ​ មន្ទីរសាធារណការនិង​ដឹកជញ្ជូនរាជធានីភ្នំពេញ ​បានបង្វិលថវិកាជូន​ប្រជាពលរដ្ឋ​ដែលបានធ្វេីប័ណ្ណ​បេីកបរទោចក្រយានយន្តប្រភេទ ​ក១ បានចំនួន ៨០៧ប័ណ្ណ ​ត្រូវជា ៦.៦៨% អស់ថវិកាចំនួន​ ៦៥.១៦៣.០០០រៀល។

មន្ទីរសាធារណការនិង​ដឹកជញ្ជូនរាជធានីភ្នំពេញ​ ក៍សូមអព្ជេីាញបងប្អូនប្រជាពលលរដ្ឋដែល​មានប័ណ្ណបេីកបរស្ថិតក្នុងសុពលភាព ​មេត្តារួសរាន់មកបេីកប្រាក់​បង្វិលសង​រៀង​រាល់ម៉ោងធ្វេីការ ​រហូតដល់ថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ជាកំហិត​ ដែលមានទីតាំងនៅអង្គភាពផ្តល់ប័ណ្ណ​បេីកបរនិងសុវត្ថិភាពចរាចរណ៍ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំង​ចំរេះ​ទី២ ​ខណ្ឌឫស្សីកែវ ៕