ឥណ្ឌា បាញ់បង្ហោះ ផ្កាយរណប តាមដានភូមិសាស្ត្រ ជាលើកទី ៥

ញូដេលី៖ នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ ២០១៦ នេះ ប្រទេសឥណ្ឌាបានសម្រេចជោគជ័យ ជាថ្មីម្តងទៀត ក្នុងការបាញ់បង្ហោះ ផ្កាយរណបតាមដានភូមិសាស្ត្រ ទៅកាន់គន្លងតារាវិថី ជាលើកទី ៥ ពីស្ថានីយ៍បាញ់ បង្ហោះ ស្រីហារីកូតា នៅរដ្ឋ អាន់ដ្រា ប្រាដែស ភាគខាងត្បូង ប្រទេសឥណ្ឌា។ នេះបើតាមការផ្សាយ ពីទីភ្នាក់ងារព័ត៌មាន ស៊ិនហួ។

ប្រព័ន្ធផ្កាយរណបរបស់ឥណ្ឌានោះ មានឈ្មោះថា IRNSS -1E ត្រូវបានបាញ់បង្ហោះដោយ ក្រុមហ៊ុន របស់រដ្ឋ ដែលមានឈ្មោះថា អង្គការស្រាវជ្រាវ ទីអវកាសឥណ្ឌា ដើម្បីធ្វើការសិក្សា អំពីទីតាំងភូមិសាស្ត្រ នានា នៅលើផែនដី។ ផ្កាយរណបត្រូវបានបាញ់បង្ហោះ ចេញពី ផែនដី កាលពីវេលាម៉ោង ៩ និង ៣១ នាទីព្រឹកថ្ងៃពុធ និង ទៅដល់គន្លងនៅវេលាម៉ោង ៩ និង ៥០ នាទីព្រឹកថ្ងៃដដែល។

គួរបញ្ជាក់ថា IRNSS-1E មានទម្ងន់ ១.៥០០ គីឡូក្រាម៕

ឥណ្ឌា បាញ់បង្ហោះ ផ្កាយរណប តាមដានភូមិសាស្ត្រ ជាលើកទី ៥