មេបញ្ជាការកងទ័ព ៧ប្រទេស ជួបជុំគ្នានៅប៉ារីស ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយ ទប់ទល់នឹងពួក ISIS

ប៉ារីស៖ មេបញ្ជាការប៉ូលិស មកពីសហរដ្ឋអាម៉េរិក បារាំង និងអង់គ្លេស រួមទាំងប្រទេសចំនួន ០៤ទៀត បានមកជួបប្រជុំគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាគ្នា និងរកដំណោះស្រាយដ៏ប្រសើរក្នុងការ ទប់ទល់នឹងក្រុមរដ្ឋឥស្លាម (ISIS) ក្នុងនោះក៏បានពិភាក្សាគ្នា ទៅលើការបង្កើនការរឹតបន្តឹង សន្តិសុខដោយបង្កើន បរិមាណប៉ូលិស និងការបង្វឹកបង្ហាត់ ដល់យោធាឲ្យមាន សមត្ថភាពខ្លាំងក្លា ។

យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ថា នៅថ្ងៃពុធនេះ លោក Ash Carter រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាម៉េរិក និងសហដៃគូនៃកិច្ចប្រជុំពិភាក្សា បាននាំគ្នាជួបជុំដើម្បី រកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាប្រឈមមុខ ហើយកិច្ចប្រជុំគ្នានេះ ក្រោមការដឹកនាំដោយ សហរដ្ឋអាម៉េរិកផ្ទាល់ ក្នុងក៏មាន ការចូលរួមពីអាល្លឺម៉ង់ អ៊ីតាលី អូស្ត្រាលី និងហូឡង់ ផងដែរ ។

លោក Carter បានថ្លែងនៅក្នុង កិច្ចប្រជុំនេះថា "ខ្ញុំនឹងគៀងគរនូវទស្សនៈរបស់ពួកគេ និងបកស្រាយទៅកាន់ពួកគេ ដែលអ្វីជាគំនិតរបស់ខ្ញុំ ថាធ្វើបែបណាយើងអាច បើកយុទ្ធនាការនេះ បានល្អប្រសើរ ក្នុងនោះមាន សមត្ថភាព សមត្ថភាពផ្នែកយោធា ដែលនេះជាតម្រូវការចំាបាច់បំផុត" ៕

មេបញ្ជាការកងទ័ព ៧ប្រទេស ជួបជុំគ្នានៅប៉ារីស ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយ ទប់ទល់នឹងពួក ISIS