IBM ព្យាករណ៍ថា ប្រាក់ចំណូលរកបាន ក្នុងឆ្នាំ២០១៦នេះ នឹងថយចុះបន្ទាប់ ពីភាគហ៊ុនបានស្រុតចុះ

រ៉យទ័រ៖ ក្រុមហ៊ុនសារជីវកម្ម ពាណិជ្ជកម្ម ម៉ាស៊ីនអន្តរជាតិ ហៅកាត់ (IMB) បានព្យាករណ៍ថា ប្រាក់ចំណូលដែលក្រុមហ៊ុន នឹងរកបាននៅក្នុងឆ្នាំ២០១៦នេះ នឹងថយចុះ បន្ទាប់ពីភាគហ៊ុនរបស់ ក្រុមហ៊ុនបានស្រុតចុះប្រមាណ ៨,៥ភាគរយ នៅក្នុងត្រីមាសទី ៤កន្លងនេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ថា ភាគហ៊ុនដែលក្រុមហ៊ុន ខាងលើទទួលបានគឺ មានជាងពាក់កណ្តាល នៃប្រាក់ចំណូលដែលបាន មកពីផលិតផលលក់ចេញ នៅលើទីផ្សារ សហរដ្ឋអាម៉េរិក ហើយពាណិជ្ជកម្មនេះ បានធ្លាក់ចុះ ប្រមាណ ៣ភាគរយដែរ នៅថ្ងៃអង្គារម្សិលមិញនេះ ។

IBM ក៏បានព្យាករណ៍ថា ប្រាក់ចំណូលនៅក្នុងឆ្នាំ២០១៦ ដែលរកបានទាបបំផុត ១៣,៥០នៃភាគហ៊ុនរបស់ខ្លួន ។

អ្នកវិភាគមួយចំនួន បានឲ្យដឹងថា គិតជាមធ្យម ១៥ដុល្លារក្នុង១ហ៊ុន ៕