ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ បទល្មើស​នេសាទ​ចាប់​ត្រី​ផ្ដាច់​ពូជ​មាន​សម្រាស់ និង​អូស​អួន​មា​ញ់​ក្រឡា​ញឹក កើត​មាន​ច្រើន​ណាស់​នៅ​ក្នុង​ទន្លេ​បាសាក់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង និង​ស្រុក​កោះធំ មិន​មាន​សមត្ថកិច្ច​ជំនាញ ឬ​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ ដោយ​គេ​សង្ស័យ​ថា​មានការ​ត្រូវ​គ្នា​បែប​ណា​នោះ​ហើយ ទើប​មិន​មានការ​បង្ក្រាប ។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ នៅ​ក្នុង​ទ​ន្ល​បា​សាក់ មានការ​នេសាទ​ចាប់​ត្រី ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើត​មាន​ស្អេកស្កះ នៅ​ក្នុងភូមិ​សាស្ដ្រ ស្រុក​ស្អាង និង​ស្រុក​កោះធំ ដូច​ជា​ដាក់​សម្រាស់​ធំ​ៗ និង​អូស​អួន មា​ញ់ ដោយ​ប្រើ​ឧបករណ៍​ឆក់​ជាប់​ជាមួយ​ជាដើម ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា អ្នក​ប្រព្រឹត្ត​នេសាទ​ខុសច្បាប់​ទាំងនោះ​ភាគច្រើន មាន​ទាំង​ជនជាតិ​ចាម និង​វៀតណាម ដែល​កំពុង​ប្រព្រឹត្ត ដោយ​មិន​មានការ​ខ្លាច​សមត្ថកិច្ច​ជំ​ន​ញ​ជលផល​ឡើយ ទំនងជា​មាន​ត្រូវ​គ្នា​មុន​ហើយ ទើប​ប្រព្រឹត្ត​បាន​ដោយ​រលូន​បែប​អនាធិបតេយ្យ​បែប​នេះ ។

បើ​តាម​គេ​សង្កេត​មើល​ជាក់ស្ដែង ក្នុង​ទ​ន្ល​បា​សាក់​ចាប់ពី​ស្រុក​ស្អាង​ទៅ​ដល់​ព្រំដែន​ជ្រៃ​ធំ ស្រុក​កោះធំ មាន​សម្រាស់​ធំ​ៗ ប្រវែង​រាប់​រយ​ម៉ែត្រ​រាប់រយ​កន្លែង​កន្លែង ខ្លះ​ស្អេកស្កះ ស្ទើរ​ពេញ​ដង​ទន្លេ ពិបាក​បើកទូក​កាណូត​ខ្លាំង​ណាស់ ។ ចំណែក​នៅ​កន្លែង​ខ្លះ មិន​មាន​​ដាក់​សម្រាស់​វិញ មាន​កាណូត​ប្រើ​ម៉ាស៊ីន​ធំ​ៗ​អូស​អួន អូ​សមាញ់​ក្រឡា​ញឹក ប្រើ​ឩ​បក​រណ៍​ឆក់​ត្រជាក់​ទាំ​យប់​ថ្ងៃ ។

ទាក់ទិន​និង​បទល្មើស​នេសាទ កើត​មាន​ច្រើន​នៅ​ក្នុង​ទន្លេបាសាក់​នេះ ហើយ​ខាង​ជំ​ន​ញ​ជលផល​មិន​ធ្វើការ​បង្ក្រាប​ម្ដងណា​សោះ គេ​សង្ស័យ​ថា មានការ​ត្រូវរ៉ូវ​គ្នា​រួច​ជា​ស្រេច ហើយ​រវាង​មន្ត្រី​ជលផល តាំងពី​ថ្នាក់​ក្រោម ដល់​លើ​ជាមួយ​ក្រុម​អ្នក​ប្រកប​មុខរបរនេ​សាទ​ខុសច្បាប់​រាប់រយ​នាក់​នៅ​ក្នុង​ទន្លេបាសាក់​នេះ ។

ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​នេសាទ ជា​លក្ខណៈ​គ្រួសារ សំណូមពរ​ដល់​ជំនាញ​ជលផល ថ្នាក់លើ​គួរ​មាន​វិធានការ ជា​បន្ទាន់ទប់​ស្កាត់ បទល្មើស​នេសាទ​ខុសច្បាប់ ចាប់​ត្រី​ផ្ដាច់​នៅ​ក្នុង​ទន្លេបាសាក់​មុន​នឹង​ពូជ​ត្រី​វិនាស​ហិនហោច ។