ការអាប់​ដេត Firmware របស់ iOS តាម​រយៈ​កុំព្យូទ័រ ឬ​តាម iPhone, iPad ផ្ទាល់​មាន​ភាព​ខុស​គ្នា​យ៉ាង​ម្តេច ហើយ​មួយ​ណា​ល្អ​ជាង! តោះ​ស្វែង​យល់​ទាំង​អស់គ្នា!

ការអាប់ដេត Firmware របស់ប្រព័ន្ធ​ប្រតិបត្តិ​ការស្មាត​ហ្វូន​ជា​ច្រើន អាច​អាប់​ដេត​បាន​តាម​រយៈ​កុំព្យូទ័រ ឬស្មាត​ហ្វូន​ផ្ទាល់ តែ​ក្នុង​ឱកាស​នេះ យើង​ចង់​និយាយ​ពី​ភាព​ខុសគ្នា និង​មូល​ហេតុ ពី​ការ​អាប់​ដេត​ឡើង Version របស់ iOS Firmware ថាអាប់ដេតតាមកុំព្យូទ័រ ឬតាម iPad, iPhone មួយណាល្អជាង។

ការអាប់​ដេត Firmware របស់ iOS តាម​រយៈ​កុំព្យូទ័រ ឬ​តាម iPhone, iPad ផ្ទាល់​មាន​ភាព​ខុស​គ្នា​យ៉ាង​ម្តេច ហើយ​មួយ​ណា​ល្អ​ជាង! តោះ​ស្វែង​យល់​ទាំង​អស់គ្នា!

តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ និងធ្លាប់បានធ្វើនាពេលកន្លងមក ការអាប់ដេតតាម​រយៈកុំព្យូទ័រមានភាព​ងាយ​ស្រួលជាង និងរហ័សជាងការអាប់ដេតតាមរយៈ iPad ឬ iPhone ផ្ទាល់។

ការអាប់ដេតតាមកុំព្យូទ័រ

តាមវីធីនេះ ពិតជារហ័ស ដោយអ្នកត្រូវប្រើកុំព្យូទ័រយកមកអាប់ដេត iPhone ឬ iPad របស់អ្នក ដូចនេះ កុំព្យូទ័រអាចទាញល្បឿនអ៊ីនធើណេត បានខ្លាំងជាង ការអាប់ដេតតាម iPhone ឬ iPad ផ្ទាល់។ នៅ​ពេល​កុំព្យូទ័រទាញយក Firmware ដែលមាន Version ចុងក្រោយតាមរយៈ iTunes មកអាប់ដេតអោយ iPhone ឬ iPad នោះ វាមានល្បឿនលឿន និងអាចបញ្ចូលថ្ម iPhone ឬ iPad បាន តែវាក៏អាស្រ័យ​លើ​ល្បឿន​អ៊ីនធើណេតផងដែរ។

ការអាប់​ដេត Firmware របស់ iOS តាម​រយៈ​កុំព្យូទ័រ ឬ​តាម iPhone, iPad ផ្ទាល់​មាន​ភាព​ខុស​គ្នា​យ៉ាង​ម្តេច ហើយ​មួយ​ណា​ល្អ​ជាង! តោះ​ស្វែង​យល់​ទាំង​អស់គ្នា!

ការអាប់ដេតតាម iPhone ឬ iPad ផ្ទាល់ (OTA)

តាមវិធីនេះ ក៏ងាយស្រួលម៉្យាងដែរ តែពេលខ្លះអាចមានបញ្ហាគាំងម៉ាស៊ីន។ នៅពេលដោនឡូដ Firmware មក ក៏អាចទាញល្បឿនបានយឺត ហើយពេលដំឡើង អាចគាំងទៀតផង និងវាតម្រូវឲ្យថ្ម iPhone ឬ iPad ចាប់ពី 50 ភាគរយឡើង ទើបអាចអាប់ដេតបានទៀតផង ជាពិសេសនោះ iPhone ឬ iPad ដែលអាប់ដេតឡើងតាមនេះ អាចឡើងកម្តៅនៅពេលអាប់ដេត។

ការអាប់​ដេត Firmware របស់ iOS តាម​រយៈ​កុំព្យូទ័រ ឬ​តាម iPhone, iPad ផ្ទាល់​មាន​ភាព​ខុស​គ្នា​យ៉ាង​ម្តេច ហើយ​មួយ​ណា​ល្អ​ជាង! តោះ​ស្វែង​យល់​ទាំង​អស់គ្នា!

បន្ទាប់ពីយើងរៀបរាប់ មិត្តអ្នកអាន ច្បាស់ជាយល់ដឹង ថាការអាប់ដេត តាមណាល្អជាង និងផ្តល់​ភាព​ងាយ​​ស្រួលដល់អ្នកជាង។ បើសិនជាមានចម្ងល់អ្វីបន្ថែមទៀតលើអត្ថបទនេះ ឬអត្ថបទផ្សេងៗទៀត អ្នកអាចសាកសួរបាននៅខាងក្រោម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ការអាប់​ដេត Firmware របស់ iOS តាម​រយៈ​កុំព្យូទ័រ ឬ​តាម iPhone, iPad ផ្ទាល់​មាន​ភាព​ខុស​គ្នា​យ៉ាង​ម្តេច ហើយ​មួយ​ណា​ល្អ​ជាង! តោះ​ស្វែង​យល់​ទាំង​អស់គ្នា!

  • ដោយ: Hong
  • 4:12 PM, 20 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ