ផ្លាស់​ប្តូរ Theme iPhone ឬ iPad អ្នក​អោយ​ដូច​កុំព្យូទ័រ Mac ជា​មួយ Tweak ដ៏​ពិសេស​មួយ​នេះ

Theme សម្រាប់​ iPhone ឬ iPad មួយនេះពិត​ជា​ពិសេស​មែន​ទែន ព្រោះវា​អាច​អោយ​យើង​ប្រើ​ប្រាស់​ផ្ទៃ UI ដូច​ទៅ​នឹង​កុំព្យូទ័រ Mac សូម្បីតែ​ផ្ទាំង​កម្មវិធី​ដែល​ផុស​ឡើង និង របារ​ទទួល​ដំណឹង​ក៏ដូច​គ្នាបេះ​បិត ទៅ​នឹងកុំព្យូទ័រ Mac ដែរ។

ផ្លាស់​ប្តូរ Theme iPhone ឬ iPad អ្នក​អោយ​ដូច​កុំព្យូទ័រ Mac ជា​មួយ Tweak ដ៏​ពិសេស​មួយ​នេះ

Theme មួយនេះមានឈ្មោះថា EL Caption OS ហើយដើម្បីវា អ្នកត្រូវតម្លើង Tweak ឈ្មោះថា DreamBoard ជាមុនសិន។ ដើម្បីផ្លាស់ប្តូរ Them​e អោយដូចទៅនឹងកុំព្យូទ័រ Mac អ្នកត្រូវអនុវត្តអោយ​បាន​ត្រឹម​ត្រូវតាមរបៀបខាងក្រោម៖

តម្រូវការ

  • iPhone ឬ iPad ដែលដំណើរការ ដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចហើយ។

របៀបតម្លើង Tweak៖

  • ចូលទៅកាន់ Cydia > អ្នកត្រូវ Add Source មួយដែលមានឈ្មោះថា http://wynd07.appspot.com/r7/
  • បន្ទាប់ពី Add Source រួច > សូមចូលទៅកាន់ Source ដែលអ្នកបានតម្លើងនោះ > ចុចលើ All Packages > បន្ទាប់មកសូមចុចលើ DreamBoard > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard បន្ទាប់មកអ្នកនឹងឃើញ Icon DreamBoard នៅលើ Home Screen របស់អ្នក

របៀបតម្លើង Theme៖

  • ចូលទៅកាន់ Cydia > ត្រង់កន្លែង Search > វាយពាក្យ EL Caption OS > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចចេញពី Cydia
  • បន្ទាប់មក នៅពេលដែលអ្នកចូលទៅកាន់ DreamBoard លើ Home Screen វានឹងអោយអ្នក​ជ្រើស​រើស UI ជាប្រភេទកុំព្យូទ័រ Mac។

ផ្លាស់​ប្តូរ Theme iPhone ឬ iPad អ្នក​អោយ​ដូច​កុំព្យូទ័រ Mac ជា​មួយ Tweak ដ៏​ពិសេស​មួយ​នេះ ផ្លាស់​ប្តូរ Theme iPhone ឬ iPad អ្នក​អោយ​ដូច​កុំព្យូទ័រ Mac ជា​មួយ Tweak ដ៏​ពិសេស​មួយ​នេះ ផ្លាស់​ប្តូរ Theme iPhone ឬ iPad អ្នក​អោយ​ដូច​កុំព្យូទ័រ Mac ជា​មួយ Tweak ដ៏​ពិសេស​មួយ​នេះ

ចំណាំ៖ ប្រសិនបើអ្នកចង់ចាកចេញពី Theme នេះអ្នកគ្រាន់តែចុចលើនិមិត្តសញ្ញាផ្លែប៉ោម រួច Log Out ជាការស្រេច។ យោងតាមការប្រើប្រាស់របស់ខ្ញុំផ្ទាល់ Theme នេះពិតជាឡូយមែន ជាពិសេសពេល​ដែល​យើងតម្លើងវានៅលើ iPad ហើយប្រិយមិត្តទាំងអស់គ្នាក៏គួរតែសាកល្បងតម្លើង Theme នេះ​ដែរ​ទៅ។

បើចង់ជ្រាបកាន់តែច្បាស់ពីរបៀបតម្លើងសូមទស្សនាវីដេអូខាងក្រោម៖

បញ្ជាក់៖ អ្នកត្រូវធ្វើ ការដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិន​ជា អ្នកធ្វើ ខុស​ពី​ការ​បង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិន ​ទទួល​ខុស​ត្រូវ ​ជាដាច់ខាត។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ផ្លាស់​ប្តូរ Theme iPhone ឬ iPad អ្នក​អោយ​ដូច​កុំព្យូទ័រ Mac ជា​មួយ Tweak ដ៏​ពិសេស​មួយ​នេះ

  • ដោយ: Samphas
  • 4:23 PM, 20 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ