ត​ម្លៃ​ប្រេ​ង​ឆៅ​អា​មេ​រិ​ក​បា​ន​ធ្លា​ក់​ចុះ​ដំា​ដូ​ង ម​ក​ត្រឹ​ម​ក្រោ​ម ២៨ ​ដុ​ល្លាប៉ុ​​ណ្ណោះ​ក្នុ​ង​មួ​យ​បា​រែ​ល នៅ​ក្នុ​ង​​ទី​ផ្សា​រ​អា​ស៊ី​

តម្លៃ​ប្រេ​ង​ឆៅ​អា​មេ​រិ​ក​នៅ​ថ្ងៃ ពុធ នេះ​បាន​ធ្លា​ក់​ចុះ​ម​ក​ត្រឹ​ម​ក្រោ​ម ២៨ ដុ​ល្លា​ក្នុ​ង​មួយ​បា​រែ​ល​​ ដែ​ល​នេះ​ គឺ​ជា​ត​ម្លៃ​ទា​ប​បំ​ផុ​ត​ក្នុ​ង​រយៈ​ពេ​ល​ជា​ង ១២​ឆ្នំា ចុង​ក្រោ​យ​នេះ​។ ព្រម​ពេ​ល​ជា​មួយ​គ្នា​​​ទីភ្នា​ក់​ងា​រ​ថា​ម​ព​ល​អ​ន្ត​រ​ជា​តិ​ បាន​ព្យា​ក​រ​ណ៍​ថា​​​តម្លៃ ប្រេង​ឆៅ​នៅ​លើ​ទី​ផ្សា​រ​អ​ន្ត​រ​ជា​តិ​អា​ច​នឹ​ង នៅ​តែ​ប​ន្ត​ធ្លា​ក់​ថ្លៃ​ក្នុ​ង​ឆ្នំា​នេះ​ ដោ​យ​សា​រ​តែ​កា​រ​ផ្គ​ត់​ផ្គ​ង់​ប្រេ​ង លើ​ស​តម្រូ​វ​ការ​ទី​ផ្សា​រ​ ជា​ពិ​សេ​ស​នោះ​គឺ វត្ត​មា​ន​ប្រេ​ង​ឆា​វ​រ​បស់​អ៊ី​រ៉ង់​នៅ​លើ​ទី​ផ្សា​រ​អ​ន្ត​រ​ជា​តិ​តែ​ម្ដង​។​ ក៏ប៉ុន្តែបើយោងតាម ក្រុមអ្នក ជំនាញទីផ្សារមួយចំនួន​ ការដើរថយក្រោយនៃសេដ្ឋកិច្ច និង ការ​ធ្លា​ក់​ចុះ​នៃ​ត​ម្រូ​វ​កា​ររ​ប​ស់​ចិ​ន ក៏ជា​មូល​ហេ​តុ​នៃ​កា​រ​ធ្លា​ក់​ចុះនៃ​ត​ម្លៃ​ប្រេងឆៅនេះដែរ។ សូមជម្រាបថា ​នៅថ្ងៃ ពុធនេះ ប្រេងឆៅប្រភេទ WTI សម្រាប់លក់ក្នុងខែ កុម្ភៈ គឺមានតម្លៃ ​ត្រឹមតែ ២៧,៩២ ដុល្លា ប៉ុ​ណ្ណោះ​ ក្នុងមួយ បារែល នៅក្នុងទីផ្សារអាស៊ី ខណៈដែលប្រភេទ ប្រេងឆៅប្រភេទ Brent សម្រាប់លក់ក្នុង ខែ មីនា បា​នធ្លាក់មកតឹ្រម ២៨,៦៣ បារែលក្នុងមួយ បារែល បន្ទាប់ពី បាន ធ្លាក់ថ្លៃក្រោម ២៨ ដុលា ក្នុង​មួយ​បា​រែល​ជា​លើ​ក​ដំបូងកាលពីថ្ងៃ […]

  • ត​ម្លៃ​ប្រេ​ង​ឆៅ​អា​មេ​រិ​ក​បា​ន​ធ្លា​ក់​ចុះ​ដំា​ដូ​ង ម​ក​ត្រឹ​ម​ក្រោ​ម ២៨ ​ដុ​ល្លាប៉ុ​​ណ្ណោះ​ក្នុ​ង​មួ​យ​បា​រែ​ល នៅ​ក្នុ​ង​​ទី​ផ្សា​រ​អា​ស៊ី​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/01/20  Category:​អន្តរជាតិ
Tags: