លែង​បារម្ភ​អំពី “​បញ្ហា​ឈឺចង្កេះ​” ពេល​មាន​ផ្ទៃពោះ​ទៀតហើយ​

លែង​បារម្ភ​អំពី “​បញ្ហា​ឈឺចង្កេះ​” ពេល​មាន​ផ្ទៃពោះ​ទៀតហើយ​

​ការ​ឈឺចង្កេះ ជា​បញ្ហា​ដែល​កើតមានឡើង​ជា​ញឹកញាប់ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ហើយ​វា​ក៏​ពិបាក​នឹង​ដោះស្រាយ​ផងដែរ​។ ការ​ឈឺចង្កេះ អាច​បណ្តាលមកពី​ការផ្លាស់ប្តូរ​អ័រម៉ូន ការឡើង​ទម្ងន់ ការលូតលាស់​របស់​កូន និង​កាយវិការ​មិន​សម​ទំនង​ជា​ដើម​។ ការឈឺ​ខ្នង និង​ឈឺចង្កេះ ភាគច្រើន ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ពិបា​កគេង ពិបាក​ធ្វើ​ដំណើរ ហើយ​នៅ​មិនសូវ​សុខ​នោះទេ​។ ដូច្នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បំបាត់ និង​ការពារ​ការ​ឈឺចង្កេះ​។​

​ពិនិត្យមើល​កាយវិការ​របស់​ខ្លួនឯង​
​អ្នក​ត្រូវ​ប្រាកដថា អ្នក​អង្គុយ និង​ឈរ​ក្នុង​ទីតាំង និង​របៀប​ត្រឹមត្រូវ​។ ការ​អង្គុយ​យូរពេក អាច​ធ្វើឲ្យប៉ះពាល់​ដល់​ឆ្អឹងខ្នង ហើយ​ការ​អង្គុយ​លើកជើង​គងលើគ្នា (​គង​អន្ទាក់ខ្លា​) ក៏​អាច​បណ្តាល​ឲ្យ​អ្នក​ឈឺ​ចង្កេះ​ផងដែរ​។ ម្យ៉ាងវិញទៀត អ្នក​កុំ​ឈរ​ច្រើនពេក ពីព្រោះ​វា​អាច​ធ្វើឲ្យ​ជើង​អ្នកហើម ឬ​រមួលក្រពើ​បាន​។​

​កុំ​លើ​ក​របស់​ធ្ងន់ៗ​
​ការលើក​របស់​ធ្ងន់ៗ ត្រូវ​បាន​ហាមឃាត់​ដាច់ខាត អំឡុង​ពេល​មាន​ផ្ទៃពោះ ពីព្រោះ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ឈឺដៃ ឈឺ​ជើង ឈឺចង្កេះ​នោះទេ ប៉ុន្តែ វា​អាច​បណ្តាលឲ្យ​ហូរឈាម ឬរ​លូត​កូន​បាន​ថែម​ទៀត​ផង​។ ការលើក​របស់​ធ្ងន់ ក៏​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង បញ្ហា​ឈឺ​សាច់ដុំ ឬ​រមួលក្រពើ​ផងដែរ​។​

​ម៉ាស្សា​
​គ្មានអ្វី​អាច​បន្ធូរ​អារម្មណ៍​ផ្លូវកាយ និង​ផ្លូវចិត្ត ជាង​ការទទួល​បាន​ការ​ម៉ាស្សា​នោះ​ទេ​។ ការ​ម៉ាសស្សា​ថ្នមៗ​ដោយ​អ្នកជំនាញ ពិតជា​អាច​ដោះស្រាយ​បញ្ហា​ឈឺ​ចង្កេះ ឬ​សាច់ដុំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ហាត់ប្រាណ​
​ការ​ហាត់ប្រាណ​តិចៗ ថ្ន​មៗ និង​ទៀងទាត់​រាល់ថ្ងៃ អាច​ជួយ​ពង្រឹង​សាច់ដុំ និង​ការពារ​ការ​ឈឺចង្កេះ​។ ការ​ហាត់ប្រាណ អាច​បន្ធូរ​សម្ពាធ​ក្នុង​រាងកាយ កាត់បន្ថយ​ការ​ហើម និង​តឹង​ដៃជើង​ជាដើម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។