សញ្ញា​ជើងក្អែក​ ដែល​តែង​គូស​នៅ​លើ​ចិញ្ចើម​ក្មេង ​ក្នុង​ជំនឿ​របស់​ខ្មែរ​ បាន​សាបរលាប

ខេត្តសៀមរាប ៖ សញ្ញា​ជើងក្អែក​ដែល​គេ​យក​ធ្យូង​គូស​លើ​ចិញ្ចើម​ក្មេង នៅ​តាម​ភូមិ​ក្នុង​ជំនឿ​របស់​អ្នក​ខេត្តសៀមរាប ដែល​គេ​តែង​ឃើញ​ធ្វើ​ពិធី​ប្រារព្ធ​ទៅ​តាម​ជំនឿ​សាសនា​នៅ​ពេល​មាន​មនុស្ស​ស្លាប់ ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ បច្ចុប្បន្ន​បាន​សាបរលាប​បន្តិច​ម្តង​ៗ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។

ព្រះ​តេជគុណ ម៉ក់ ប៉ឹង ចៅអធិការ​វត្ត​ទី​មុនី​រង្សី ហៅ​វត្ត​ព្រះ​អង្គ​ទ្រង់ និង​ជា​ព្រះ​អនុគណ​ស្រុក​ពួក មាន​ថេរ​ដីកា​ថា ការ​គូសសញ្ញា​ជើងក្អែក​គឺ​មាន​ទាំង​លើ​ផ្លូវ​និង​លើ​ចិញ្ចើម​ក្មេង​ៗ វា​ជា​ជំនឿ​និង​ទំនៀម​ដែល​កើត​មាន​តាំងពី​ដូនតា​ខ្មែរ​យើង​យូរយារ​ណាស់​មក​ហើយ មិនដឹង​ស្ថិត​ក្នុង​សម័យ​កាលណា​ទេ ហើយ​ជំនឿ​នេះ​ក៏​មិន​ស្ថិត​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ដែរ ។ មាន​ហេតុផល​ពីរ​យ៉ាង​សំខាន់​នៅ​ក្នុង​ជំនឿ​នេះ ៖

ទី​១-​តាំងពី​ដើម​មក​ឱ្យ​តែ​មាន​អ្នក​ណា​ស្លាប់ ចាស់​ៗ​តែង​ហាម​ក្មេង​ៗ​មិន​ឱ្យទៅ​ជិត​អើត​មើល​សព​ទេ ថែម​ទាំង​គូស​ជើងក្អែក​លើ​ចិញ្ចើម​ក្មេង​ៗ​ទាំងនោះ​ដើម្បី​ឱ្យ​ខ្មោច​ខ្ពើមរអើម មិន​ឱ្យមក​លង​បន្លាច ដែល​នាំ​ឱ្យ​ក្មេង​ដេក​យំយប់​ផ្អើល​ឈឺ ឬ​ស្លាប់​ដោយសារ​តែ​ភ័យ​លស់​ព្រលឹង ។

ទី​២-​ទាក់ទង​នឹង​ការ​សង្គ្រោះ​ភូតរូប​ទាំង​បួន ពេល​ស្លាប់​ទៅ​ភូតរូប​នោះ​ឯង​តែង​រឭក​នឹក​ដល់​ប្តី ប្រពន្ធ កូន សាច់ញាតិ ។ អ្នក​ស្លាប់​គិត​ថាបើ​អញ​ស្លាប់​ទៅ ប្រពន្ធ កូន ប្ដី សាច់ញាតិ​នឹង​ភ្លេច​អញ​ហើយ ។ ដូច្នេះ​គេ​ចង់​វិល​វិញ ទើប​អ្នក​នៅរ​ស់តែង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឱ្យ​ព្រលឹង​អ្នក​ស្លាប់​បាន​ស្ងប់ចិត្ត មិន​វិលវល់​មក​រក​ពួក​ខ្លួន​ទៀត ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ហែសព​រួច អាចារ្យ​តែងតែ​គូស​ជើងក្អែក​នៅ​លើ​ផ្លូវ ជា​ការ​ឧបកិច្ច​ចំពោះ​អ្នក​ស្លាប់ ដើម្បី​ឱ្យ​ព្រលឹង​សព​វង្វេង​រក​ផ្លូវ​មក​ផ្ទះ​មិនឃើញ កុំឱ្យ​នៅ​វិលវល់​និង​នឹករឭក​ដល់​កូនចៅ ប្រពន្ធ ប្តី ទៀត ។ ការ​គូស​ខ្វែង​លើ​ផ្លូវ​នេះ មិនសូវ​ឃើញ​មាន​ទេ​នា​ពេល​បច្ចុប្បន្ន ។

លោក ម៉ៅ តេ​ង នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក រៀបរាប់​ថា និយាយ​រួម​ឱ្យ​តែ​មាន​មនុស្ស​ស្លាប់ ក្មេង​ៗ​គេ​ត្រូវ​គេ​គូស​ខ្វែងជើង​ក្អែក ដើម្បី​កុំឱ្យ​លស់​ព្រលឹង ខ្លាច​ខ្មោច​ដូន​ភូត​នោះ​មក​បន្លាច ។ កាលពី​គាត់​នៅ​តូច ឱ្យ​តែ​មាន​អ្នក​ណា​ស្លាប់ ម្តាយ​គាត់​តែងតែ​គូស​ខ្វែង​លើ​ចិញ្ចើម​ឱ្យ លុះដល់​មានកូន​ខ្លួនឯង ឱ្យ​តែ​មាន​អ្នក​ណា​ស្លាប់​ក៏​តែង​គូស​ដូច​គ្នា ។ ទំនៀម​នេះ​ឃើញ​មាន​តាំងពី​គាត់​កើតមក​ម្ល៉េះ តែ​មិនដឹង​ថា​មាន​តាំងពី​សម័យ​ណា​ទេ ។

ប៉ុន្តែ​កាលពី​ប្រហែល​ជាង​១០​ឆ្នាំ​មុន ជំនឿ​នេះ​ហាក់​នៅ​មាន​អ្នក​គោរព​ច្រើន គឺ​ឱ្យ​តែ​មាន​អ្នក​ស្លាប់ សញ្ញា​ខ្វែងជើងក្អែក​លើ​ចិញ្ចើម​ក្មេង​ៗ​មាន​ព្រោងព្រាត​ស្ទើរ​គ្រប់​ភូមិ​ស្រុក​នៃ​អ្នក​ខេត្តសៀមរាប តែ​បច្ចុប្បន្ន​សញ្ញា​នេះ​មិនសូវ​ឃើញ​មាន​ឪពុក​ម្តាយ​ជំនាន់​ថ្មី​គូស​ឱ្យ​កូន​ៗ​ទេ ហើយ​ក្មេង​ៗ​ក៏​មិនសូវ​ជឿ​លើ​ពាក្យ​ហាមប្រាម​របស់​ចាស់​ៗ​មិន​ឱ្យទៅ​អើត​មើល​សព​ដែរ ។

បច្ចុប្បន្ន នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ អបិយ​ជំនឿ​នេះ​ហាក់​កំពុង​សាបរលាប​បន្តិច​ម្តង​ៗ ស្ទើរតែ​គ្មាន​ក្មេង​គូស​ជើងក្អែក​នៅ​លើ​ចិញ្ចើម​ឡើយ ពេល​ដែល​ឃើញ​គេ​ហែសព ឬ ឮដំណឹង​ថា មាន​អ្នក​ស្លាប់ ។ ឯ​ក្មេង​ៗ​ខ្លះ​ថែម​ទាំង​ទៅ​អើត​មើល​សព​ទៀត​ផង ហើយ​​ក្មេង​ៗ​ទាំងនោះ ពេល​ទៅ​មើល​ហើយ​ត្រឡប់​មក​វិញ​ក៏​មិនឃើញ​មាន​បញ្ហា​អី្វ​ដល់​ពួក​គេ​ដែរ ៕

៖ សញ្ញា​ជើងក្អែក​ដែល​គេ​យក​ធ្យូង​គូស​លើ​ចិញ្ចើម​ក្មេង នៅ​តាម​ភូមិ​ក្នុង​ជំនឿ​របស់​អ្នក​ខេត្តសៀមរាប ដែល​គេ​តែង​ឃើញ​ធ្វើ​ពិធី​ប្រារព្ធ​ទៅ​តាម​ជំនឿ​សាសនា​នៅ​ពេល​មាន​មនុស្ស​ស្លាប់ ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ បច្ចុប្បន្ន​បាន​សាបរលាប​បន្តិច​ម្តង​ៗ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។

ផ្តល់សិទ្ធដោយ