ជឿ​ទេ​ថា​ កូរ៉េខាងជើង​ អាច​ផលិត​ស្រា​ដែល​ព្យាបាល​ជំងឺអេដស៍​

Doliprane TVC

​យោងតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន The Independent ចេញផ្សាយ​នៅ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​កន្លងទៅនេះ​ឲ្យ​ដឹងថា​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​កាលពី​ថ្មីៗ​នេះ បាន ប្រកាសថា​ខ្លួន​ទទួលបាន​ជោគជ័យ​ក្នុងការ​ផលិត​ស្រា​ដែល​គ្មាន​សារធាតុ​បង្ក​ឲ្យ​ឈឺក្បាល​ឬ​វិលមុខ​ដំបូង​គេ​បំផុត​លើ​ពិភពលោក​ពិសេស​ទៀត​គឺ​ស្រា​នោះ​អាច​ព្យាបាល​ជំងឺ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​មានដូចជា​មហារីក​, អេ​បូ​ឡា​,​ផ្តាច់​គ្រឿងញៀន និង​ជំងឺអេដស៍​បាន​ថែម​ទៀតផង​។​

​អ្នកជំនាញ​ផ្នែក​នេះ​បាន​បញ្ជាក់ថា ស្រា​នេះ​ត្រូវបាន​ចម្រាញ់ ចេញពី​មើម​យិន​ស៊ិន ដោយ​ត្រូវ បាន​មន្ត្រី​រដ្ឋាភិបាល ព្យុងយ៉ាង​ធ្លាប់​ប្រកាសថា​ជា «​ស្រា​ដើម្បី​ជីវិត​»​។

​ប្រភព​ដដែល​បានប្រកាសថា ដំណើរការ​នៃ​ការផលិត​ស្រា​នេះ ទទួលបាន​ជោគជ័យ​ហើយ បន្ទាប់ពី​ការចំណាយ​ពេល​ស្រាវជ្រាវ អស់​ជាច្រើន​ឆ្នាំ ហើយ​ទីបំផុត​បាន​រកឃើញ​រូបមន្ត​ថ្មី ដែល​អាច​ផលិត​ស្រា​គ្មាន​ជាតិ​ល្វីង និង​គ្មាន​សារធាតុ ធ្វើ​ឲ្យ​ឈឺក្បាល​វិលមុខ​។​

​អ្នក​បរិភោគ​ស្រា ភាគច្រើន​ចូលចិត្ត​ស្រា​ប្រភេទ​នេះ ព្រោះ​មាន​មាន​លក្ខណៈ​ស្រាល​ទន់ភ្លន់ និង​ប្រសើរ​ជាង​មុន​។​រឿង​ផឹកស្រា​មិន​ឈឺក្បាល​វា​មធ្យម​ទេ​តែ​វា​ងំ​ត្រង់​ថា​ស្រា​នោះ​មាន​សមត្ថភាព​អាច​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​បាន​យ៉ាង​សក្តិ សិទ្ធ​។​គេ​ជឿ​ថាបើ​មាន​ស្រា​ប្រភេទ​នេះ​មែនពិត​ជាមាន​អ្នក ស្វែងរក​ដើម្បី​ព្យាបាល​ជំងឺ​របស់ខ្លួន​និង​ក្រុមគ្រួសារ​របស់គេ​មិន​ខាន​ទោះ​ថ្លៃ​យ៉ាងណាក៏ដោយ​ព្រោះ​មកទល់ពេលនេះ​អ្នកវិទ្យាសាស្ត្រ​មិនទាន់មាន​លទ្ធភាព​រក​ឃើញ​ឱសថ​អាច​ព្យាបាល​ជំងឺ​ដ៏​សាហាវ​ដូច្នេះ ឡើយ​៕ ដេវីត​