Marchena ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់

Marchena ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់

កីឡាករ​​ជយ​លាភី​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប និង​ពាន​រង្វាន់​ពិភពលោក​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Carlos Marchena បាន​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​។

 

ខ្សែបម្រើ​ការពារ​វ័យ៣៦ឆ្នាំ​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​លើក​ដំបូង​ក្នុងឆ្នាំ២០០២ ក្នុង​ការ​ប្រកួត​ទល់​នឹងក្រុម​ជម្រើស​ជាតិ​ហុងគ្រី និង​លេង​ប្រកួត​ចុង​ក្រោយ​ទល់​នឹងវេណេហ្ស៊ុយអេឡា​កាល​ពី​ឆ្នាំ២០១១។

 

Marchena ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់

 

ជា​កីឡាករ​អាជីព​នៅ​ក្នុងឆ្នាំ១៩៩៧ នៅ Sevilla កីឡាករ Marchena បាន​បន្ត​ទៅ​លេង​ឲ្យ​ក្លិប​ជា​ច្រើន​នៅ​អេស្ប៉ាញ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ មាន​ដូចជា Benfica, Valencia, Villarreal, Deportivo La Coruna ហើយ​ចុង​ក្រោយ​បំផុត​គឺ​ក្លិប Kerala Blasters ដែល​មាន​មូលដ្ឋាន​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌា។

 

នៅ​ក្នុង​លិខិត​ចំហ​ប្រកាស​ពី​ការ​ចូល​និវត្តន៍ ម្ចាស់​អាវ​លេខ​៤​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​សរសេរ​ថា៖ “ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ជា​កីឡាករ​បាល់ទាត់​អាជីព​ត្រឹម​នេះ។ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ តែ​នេះ​គឺជា​ជីវិត ហើយ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ចាប់​ផ្ដើម​អាជីព​ថ្មី”។

 

Carlos Marchena បាន​ទទួល​ជោគជ័យ​បំផុត​នៅ​ពេល​លេង​ជាមួយ Valencia ដោយ​រយៈ​ពេល ជិត១០ ឆ្នាំ​នៅ​ទីនោះ​គេ​បាន​ឈ្នះ​ពាន La Liga ២ដង, UEFA Cup, European Super Cup និង Copa del Rey ១ដង៕

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal