BMW X6 ​មាន​រាង​កាច​ជាង​មុន​ក្រោយ​ទទួល​ការ​តុបតែង​ពី​ក្រុមហ៊ុន​ ​Lumma​

BMW X6 ​មាន​រាង​កាច​ជាង​មុន​ក្រោយ​ទទួល​ការ​តុបតែង​ពី​ក្រុមហ៊ុន​ ​Lumma​

Lumma ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​​តុបតែង​រថយន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួយ​របស់​ប្រទេស​ស្វីស​ ហើយ​ពួក​គេ​តែង​ធ្វើ​ការ​តុបតែង​ រថយន្ត​ប្រណិតៗ ​ដូច​ជា​ BMW, Porshe និង Rang Rover។​

 

មិន​ខុស​ពី​រាល់​ដង​ Lumma ​ទើប​បញ្ចេញ​ស្នាដៃ​ថ្មី​ចុង​ក្រោយ​របស់​ពួក​គេ គឺរថយន្ត​ ​BMW X6​ Sport​ ម៉ូដែល ​CLR X6 R ដែល​មើល​ទៅ​គឺ​ជា​រថយន្ត​ដែល​មាន​អំណាច​តែ​ម្ដង​។​ ក្រុមហ៊ុន​នេះ ក៏​បាន​បន្ថែម​កម្លាំង​ឲ្យ​រថយន្ត​នេះ​ពី​៤៥០​សេះ​ ឡើង​ទៅ​ដល់​៥៥៥​សេះ​ផង​ដែរ​។​

 

BMW X6 ​មាន​រាង​កាច​ជាង​មុន​ក្រោយ​ទទួល​ការ​តុបតែង​ពី​ក្រុមហ៊ុន​ ​Lumma​

 

​BMW X6​ Sport​ ​មាន​បំពាក់​មក​ជា​មួយ​នូវ​ម៉ាស៊ីន​ភ្លោះ​ដែល​មាន​ស៊ីឡាំង​៨​ ​(V8)​ ចំណុះ ៤,៤លីត្រ​។​ លើស​ពី​នេះ​ CLR X6 R ​ក៏​បាន​បំពាក់​នូវ​យ៉ាន់​ទំហំ ២២អិញ ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ផង​ដែរ​នោះ​។​

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ​Lumma​ ​មិន​ត្រឹម​តែ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​ផ្នែក​តុបតែង​រថយន្ត​ប៉ុណ្ណោះ​ទេ ​តែ​ពួក​គេ​ក៏​ជា​អ្នក​ផលិត​នូវ​ឧបករណ៍​ទាំង​នោះ​ផង​ដែរ​ ​ហើយ​អ្វី​ដែរ​ពិសេស​នោះ​គឺ​យ៉ាន់​ម៉ាក​ Lumma តែ​ម្ដង​ដែល​ជា​យ៉ាន់​ដែល​ប្រកប​ដោយ​គុណភាព​ និង​ភាព​ទាក់​ទាញ​ផង​ដែរ​៕

 

BMW X6 ​មាន​រាង​កាច​ជាង​មុន​ក្រោយ​ទទួល​ការ​តុបតែង​ពី​ក្រុមហ៊ុន​ ​Lumma​

 

BMW X6 ​មាន​រាង​កាច​ជាង​មុន​ក្រោយ​ទទួល​ការ​តុបតែង​ពី​ក្រុមហ៊ុន​ ​Lumma​

 

​ប្រែ​សម្រួល​៖​ រដ្ឋ
​ប្រភព​៖​ bmwblog