អាជ្ញាធរ ពន្លឿនការដោះស្រាយ ជូនពលរដ្ឋបុរីកីឡា ឲ្យរួចរាល់នៅ ខែកុម្ភៈ ដើម្បីបញ្ចប់ការតវ៉ា

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានខិតខំពន្លឿន ការដោះស្រាយ ជូនប្រជាពលរដ្ឋបុរីកីឡា ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្រាយបញ្ហាជូនសហគមន៍បុរីកីឡា ឲ្យបានរួចរាល់ចប់សព្វគ្រប់ នៅក្នុងខែកុម្ភៈឆ្នាំ២០១៦នេះ ពោលគឺបញ្ចប់វិវាទ ជម្លោះដីធ្លីដ៏រាំរៃ នៅក្នុងតំបន់បុរីកីឡា បញ្ចៀសការរិះគន់ពីគ្រប់មជ្ឈដ្ឋាន។

នាយកទីចាត់ការ សាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានលើកឡើង នៅចំពោះមុខប្រជាពលរដ្ឋ ដែលទទួលយកសំណងចំនួន ៩១គ្រួសារ នៅក្នុងសាលាខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី២០ ខែមករា នេះថា សាលារាជធានីភ្នំពេញ រួមនិងភាគីពាក់ព័ន្ធ កំពុងជំរុញឲ្យបងប្អូន ដែលនៅក្នុងសហគមន៍ បុរីកីឡា ចំនួន ១៥៤គ្រួសារ ដែលពុំទាន់ទទួលយក គោលការណ៍ របស់សាលារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ ដើម្បីចាក់ចេញ ពីតំបន់អានាធិបតេយ្យនេះ។

លោកបន្តថា កន្លងមកការតវ៉ារបស់ ប្រជាពលរដ្ឋ តាមចិញ្ចើមថ្នល់ សាលារាជធានីភ្នំពេញ មិនអាចទទួលយកបានទេ បញ្ហានេះ សូមប្រជាពលរដ្ឋ ចូលមកចរចារជាមួយអាជ្ញាធរ ដោយមានឯកសារលិខិតស្នាមបញ្ជាក់ច្បាស់លាស់ ទើបប្រជាពលរដ្ឋ ទទួលបានគោលនយោបាយ ពីសាលារាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ទៀតថា ឆ្លងតាមការខិតខំរបស់ អាជ្ញាធរ ជាមួយ និងអង្គការពាក់ព័ន្ធ មកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ៩១គ្រួសារ បានយល់ព្រម ទទួលគោលនយោបាយ ពីសាលារាជធានីភ្នំពេញ ជាថ្នូរទៅ និងសាច់ប្រាក់ តាមគ្រួសារ ដែលមានចាប់ពី៣០០០ដុល្លារ ដល់៥០០០ដុល្លារ។ ជាមួយគ្នានោះ លោក មាន ចាន់យ៉ាដា ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ ពុំទាន់បាន ទទួលគោលការណ៍ ពីសាលារាជធានីភ្នំពេញ មេត្តាចូលរួមសហការ ជាមួយនឹងអាជ្ញាធរ ដោយភ្ជាប់ជាមួយនឹង លិខិតស្នាមច្បាស់លាស់ ត្រឹមត្រូវ ឈានទៅសម្រេច ទទួលគោលនយោបាយ ឬសំណងផ្សេងៗ ដោយមានការឯកភាព ដើម្បីបញ្ចប់ទំនាស់។

លោកអ៊ូច ប៊ុនសេង ជាប្រជាពលរដ្ឋដែល យល់ព្រមទទួលយកសំណង ពីសាលារាជធានីភ្នំពេញ បានលើកឡើងថា ការទទួលយកគោលនយោបាយនេះ មិនមាន ការបង្ខិតបង្ខំ ពីភាគីណាមួយទេ។ លោកបញ្ជាក់ថា "ដោយសារការតវ៉ាអូសបន្លាយ ពេលវេលារកស៊ី និងបាត់បង់ការងារ អស់ជាច្រើនកន្លែង ដូច្នេះលោក សុខចិត្ត ទទួលយកថវិកាទាំងនេះ ដើម្បីយកថវិការនេះបង្កើតមុខរបររកស៊ីចិញ្ចឹមគ្រួសារ%។

សូមបញ្ជាក់ថា វិវាទដីធ្លីនៅសហគមន៍បុរីកីឡា មានរយៈពេលអូសបន្លាយជាយូរឆ្នាំមកហើយ តែនៅពេលនេះ អាជ្ញាធរបានខិតខំដោះស្រាយជាដំណាក់កាលៗ រហូតវិវាទទាំងនេះជិតបញ្ចប់ នៅសល់ប្រមាណតែ ៦៣គ្រួសារប៊ុណ្ណោះ៕

អាជ្ញាធរ ពន្លឿនការដោះស្រាយ ជូនពលរដ្ឋបុរីកីឡា ឲ្យរួចរាល់នៅ ខែកុម្ភៈ ដើម្បីបញ្ចប់ការតវ៉ា

អាជ្ញាធរ ពន្លឿនការដោះស្រាយ ជូនពលរដ្ឋបុរីកីឡា ឲ្យរួចរាល់នៅ ខែកុម្ភៈ ដើម្បីបញ្ចប់ការតវ៉ា

អាជ្ញាធរ ពន្លឿនការដោះស្រាយ ជូនពលរដ្ឋបុរីកីឡា ឲ្យរួចរាល់នៅ ខែកុម្ភៈ ដើម្បីបញ្ចប់ការតវ៉ា

អាជ្ញាធរ ពន្លឿនការដោះស្រាយ ជូនពលរដ្ឋបុរីកីឡា ឲ្យរួចរាល់នៅ ខែកុម្ភៈ ដើម្បីបញ្ចប់ការតវ៉ា