ស្អែក​នេះ នឹង​មាន​ការ​ប្រគំតន្ត្រី​ម្ដុំដោយ​​អ្នក​ចម្រៀង Original មិន​ធ្លាប់​មាន​នៅ​កោះ​ពេជ្រ

ស្អែក​នេះ នឹង​មាន​ការ​ប្រគំតន្ត្រី​ម្ដុំដោយ​​អ្នក​ចម្រៀង Original មិន​ធ្លាប់​មាន​នៅ​កោះ​ពេជ្រ

ថ្ងៃ​ទី​២១ មករា ស្អែក​នេះ នឹង​មាន​ការ​ប្រគំ​តន្ត្រី​ Show Off ប្រមូល​ផ្ដុំ​ដោយ​អ្នក​ចម្រៀង original មិន​ធ្លាប់​មាន​ពី​មុន​នៅ​កម្ពុជា ចាប់​ពី​ម៉ោង ៧ ល្ងាច​តទៅ​នៅ​ក្រោយ​ City Hall កោះ​ពេជ្រ។

 

Show Off នឹង​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​សិល្បករ​ក្មេង​ៗ​​​ដែល​មាន​ទេព​កោសល្យ​រៀង​ៗ​ខ្លួន​​ ដូច​ជា ​កញ្ញា​ រុន​ ស៊ីរ៉ា ក្រុម​ចម្រៀង​អង្រួន​បេះដូង Cage Pitch តារា​ចម្រៀង​ពី​ Klap YaHandz, Bross La, ក្រុម​ De5inite, Sed2R និង​អ្នក​ចាក់​ភ្លេង​វ័យ​ក្មេង​ ​EDM​ Cambodia ។

 

ស្អែក​នេះ នឹង​មាន​ការ​ប្រគំតន្ត្រី​ម្ដុំដោយ​​អ្នក​ចម្រៀង Original មិន​ធ្លាប់​មាន​នៅ​កោះ​ពេជ្រ

 

Sabay បាន​បង្កើត​​ឆាក​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​ដើម្បី​ផ្ដល់​ភាព​រីករាយ​ដល់​អ្នក ​គ្រប់​គ្នា​ដែល​ចូលចិត្ត​និង​គាំ​ទ្រ​បទ​ចម្រៀង Original​ និង​ជំរុញ​ដល់​ទឹកចិត្ត​យុវវ័យ​ស្រករ​ក្រោយ​ទាំងអស់​ឲ្យ​រឹតតែ​ស្រលាញ់ និង​បង្កើន​ការ​ផលិត​បទ​ចម្រៀង original ឲ្យ​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ថ្ងៃ​អនាគត​។

 

ϟHOW TIME!

ចូលរួមទស្សនាការប្រគំតន្រី ϟHOW OFF! ដោយសេរី និងឥតគិតថ្លៃ! នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ នៅខាងក្រោយ City Hall កោះពេជ្រJoin the 1st indie music concert in Phnom Penh, Have fun and show your supportfor your local independant music movement.Let's celebrate Peace, Love, Music, Dance together!21 JAN. 2016 | The BACKYARD of City Hall, Koh Pich//// Free Admission!! //// event » fb.com/events/824950454293501music intro: សុីក្លូរ (Cyclo) by Bross La Khmer Music feat. SEav JKSRun Syra . CagePitch . SED2R . KlapYaHandz . EDM Cambodia . De5inite Fan-Page . Davy Chou#ShowoffSabay #indieMovement #concert #BackYard #cityhalkohpich

Posted by Sabay Magz on Tuesday, January 19, 2016

 

កុំ​ភ្លេច​មក​ទស្សនា​និង​គាំទ្រ​ទាំង​អស់​គ្នា​ណា៎! ធានា​ថា​​នឹង​សប្បាយ​បំភ្លេច​មិន​បាន​ជាមួយ​នឹង​សិល្បករ​ឆ្នើម​ៗ​ជំនាន់​ថ្មី​របស់​យើង​​​​នៅ​ឆាក​តន្ត្រី​ Show Off​ ដែល​មាន​ទីតាំង​នៅ​កោះ​ពេជ្រ​ក្រោយ​ City Hall ទាំង​អស់​គ្នា ៕

 

SHOW OFF! Let's celebrate Peace, Love, Music and Dance together!21 JAN. 2016 | The Backyard of City Hall, Koh…

Posted by Sabay Magz on Friday, January 15, 2016