អាកាសធាតុ នឹង​ចុះ​ត្រជាក់​ដល់​១៤​អង្សា​នៅ​ថ្ងៃទី​២៥-២៦​ខែមករា​តាម​បណ្តា​ខេត្ត​មួយចំនួន​

​ស្ថានភាព​អាកាសធាតុ​នៅក្នុង​បណ្តា​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ដល់​១៤ ឬ​១៥​អង្សា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥​និង​ទី​២៦​ខែម​កក​រា​ខាងមុខ​។ ព័ត៌មាន​អំពី​ស្ថានភាព​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ត្រូវបាន​បញ្ជា​ក់ដោយ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​លោក ចាន់ យុ​ត្ថា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​ពុធ ទី​២០​ខែមករា​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ស៊ី​បេ​រី​។ លោក​ថា​៖«​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ស៊ី​បេ​រី​នេះ នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន តំបន់​ខ្ពង់រាប​ខាងជើង និង​តំបន់​ទំនាប​កណ្តាល​ភាព​ពាយ័ព្យ ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ដល់ ១៤ ឬ​១៥​អង្សា ចាប់ពី​ថ្ងៃទី​២៥​និង​ទី​២៦​ខែមក​រា​ខាងមុខនេះ​»​។

​បើតាម​លោក ចាន់ យុ​ត្ថា​ដដែល បណ្តា​ខេត្ត​ដែល​នឹងមាន​អាកាសធាតុ​ធ្លាក់ចុះ​ដល់​១៤​ឬ​១៥​អង្សា​នោះ​រួមមាន  ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។ ចំណែក​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ រួមមាន​ខេត្តកោះកុង ព្រះសីហនុ កែប និង​ខេត្តកំពត អាកាសធាតុ​មិនមាន​ការប្រែប្រួល​ខ្លាំង​ឡើយ គឺ​អាចមាន​សីតុណ្ហភាព​ចន្លោះ​ពី​២២​ទៅ​២៤​អង្សា ខណៈ​បណ្តា​ខេត្ត​ផ្សេងទៀត រួមទាំង​រាជធានី​ភ្នំពេញ​ផង នឹងមាន​សីតុណ្ហភាព​ចន្លោះ​ពី ១៩​ទៅ​២១​អង្សា​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ដដែល​។​

​ចំពោះ​ស្ថានភាព​អាកាសធាតុ​ដែល​ចុះ​ត្រជាក់​នេះ ​ក្រសួង​ធនធានទឹក តាម​យៈ​លោក​ចាន់ យុ​ត្ថា បាន​អំ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព ជាពិសេស​មនុស្ស​ចាស់ និង​កុមារ៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​