បក្ស​ឈ្នះឆ្នោត​តៃវ៉ាន់ ចង់​ឲ្យ​អាមេរិក ជួយ​ខ្លួន​ក្នុងការ​ផ្សះផ្សា​ជាមួយ​ចិន​

​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​តៃវ៉ាន់ បក្ស​ប្រជាធិបតេយ្យ​ជឿន លឿន​(DPP) បានប្រកាសថា​រដ្ឋាភិបាល​ថ្មី​តៃវ៉ាន់​នឹងមាន​គោលនយោបាយ​ការបរទេស​ជាមួយនឹង​ចិន​ដោយ​ប្រុងប្រយ័ត្ន ហើយ តៃវ៉ាន់ ក៏​ត្រូវការ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ជ្រោមជ្រែង​និង​ជំរុញ​ក្នុងការ​ផ្សះផ្សា​រវាង​ចិន និង​តៃវ៉ាន់​ផងដែរ​។​

​អគ្គលេខា​នៃ​បក្ស​ទើប​ឈ្នះឆ្នោត​ប្រជាធិបតេយ្យ​ជឿនលឿន​តៃវ៉ាន់ លោក Joseph Wu បាន​ថ្លែងប្រាប់​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​CSIS ថា តៃវ៉ាន់ នឹងមាន​ជំនួប​ពិភាក្សា​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​អាមេរិក​នៅ ថ្ងៃ​សៅរ៍​សបា្តហ៍​នេះ​។ ជំនួប​នេះ នឹង​ផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ​របស់​បក្ស​ទើប​ឈ្នះឆ្នោត ប្រជាធិបតេយ្យ​ជឿនលឿន​ជាមួយនឹង​អាមេរិក និង​ចិន​។​

​កាលពី​ថ្ងៃទី​១៦​ខែមករា កន្លងទៅ តៃវ៉ាន់ បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី និង​សភា​។ លទ្ធផល បានបង្ហាញ​ឲ្យ​ច្បាស់​ថា បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ដែល​ដឹកនាំ​ដោយ​លោកស្រី Tsai Ing Wen ទទួលបាន​អាសនៈ​៦៨ ខណៈ​បក្ស​កាន់អំណាច​គួរ​មិន​តាង​ទទួលបាន​៣៥​នៃ​អាសនៈ​សរុប​១១៣​។​ហើយ​បញ្ហា​ដែល​គេ​កំពុង​តាមដាន​ខ្លាំង​បំផុត​ក្រោយ​លទ្ធផល​បោះឆ្នោត​នេះ នោះ​គឺ​ការអនុវត្ត​គោលនយោបាយ​របស់​បក្ស​ឈ្នះឆ្នោត​។ គោលនយោបាយ​នោះ​គឺ ការប្រកាស​ឯករាជ្យ​ពី​ចិន​របស់​លោកស្រី  Tsai Ing Wen​។​

​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន AP លោក Joseph Wu បាន​បញ្ជាក់ថា​រដ្ឋាភិបាល​តៃវ៉ាន់​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បេក្ខភាព​ប្រធានាធិបតី​ជាប់ឆ្នោត លោកស្រី Tsai Ing-wen បានកំណត់​យ៉ាងច្បាស់​ហើយ ថា​លោកស្រី​នឹង​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​រក្សា​លំនឹង សន្តិភាព និង​សន្តិសុខ​តៃវ៉ាន់ និង​ចៀសវាង​ពី ការ​ប្រឈម​គ្នា​ជាមួយនឹង​ចិន​។​

​លោក ក៏បាន​បន្ថែមទៀតថា រដ្ឋាភិបាល​តៃវ៉ាន់​ថ្មី ក៏​ត្រូវការ​អាមេរិក​ដើម្បី​ធ្វើជា​អន្តរការី​ក្នុងការ​ជំរុញ​នៃ​ការសន្ទនា​រវាង​តៃវ៉ាន់ និង​ចិន​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដដែល​បាន​ដកស្រង់​សម្តី​របស់ លោក Wu ដែលថា អាមេរិក នឹង​អាច​ដើរតួនាទី​ដោយ​តុល្យការ​ហើយ​តួនាទី​នេះ នឹងធ្វើ​តៃវ៉ាន់ អាច​ចៀស​ផុតពី​ការប្រឈមមុខ​ផ្សេង​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​ចិន​។

​សូមបញ្ជាក់​ផងដែរ បើទោះបីជា​តៃវ៉ាន់ តែងតែ​អះអាង​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​តាំងពី​ឆ្នាំ​១៩៤៩​មក ក៏ប៉ុន្តែ តៃវ៉ាន់ នឹង​ចិន មិនមាន​កិច្ច​ព្រៀម​ព្រៀង​ណាមួយ​ដើម្បី​កំណត់​ព្រ​ដែន​ជាក់លាក់​រវាង​ភាគី​ទាំងពីរ​នោះទេ ដ្បិត​ចិន ក៏​តែងតែ​ចាត់ទុក​តៃវ៉ាន់ គឺ​គ្រាន់តែ​ជា​ដែន​កោះ​ដែលជា​ផ្នែក​មួយ​របស់​ចិន​តែប៉ុណ្ណោះ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​