ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page ​របស់សម្តេចតេជោ ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះមានខ្លឹមសារ​ទំាងស្រុង​ដូចតទៅ៖ ​"​ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍ ​Welcome to Kingdom ​of Cambodia !

សន្តិភាព​ និងការអភិវឌ្ឍគឺជាបំណងប្រាថ្នារបស់​ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ​។ ដោយសារប្រទេសជាតិ​មានសុខសន្តិភាព ​ទើបទេសចរបរទេស​រាប់លាននាក់បាន មកកំសាន្តនៅប្រទេសយើង ​ដែលបានផ្តល់នូវការងារ ​ មុខរបរ ​និងប្រាក់ចំណូលយ៉ាងច្រើន​ដល់ប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ​​​បានយល់ច្បាស់ណាស់អំពីតម្លៃសន្តិភាព​ចាប់តាំងពីរំដោះប្រទេសបានកាលពីឆ្នាំ ​១៩៧៩។ យើងរួមគ្នាជាមួយ​សម្តេចនាយករដ្ឋមន្រ្តី ដើម្បីថែរក្សា​​ការពារសុខសន្តិភាព ​និងជំរុញការអភិវឌ្ឍសង្គម ​ និងសេដ្ឋកិច្ចអោយកាន់​តែរីកលូតលាស់ខ្លាំងឡើងថែមទៀត ! "