ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្ដាល ​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង​​ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ខណៈ​​​ជិះ​ម៉ូតូ​​១​គ្រឿង​ឌុ​ប​មិត្តភក្ដិ​ពីក្រោយ​ជែងជាមួយ​​ម៉ូតូ​នៅ​ខាង​មុខ ​ស្របគ្នាភ្លាត់ស្នៀត​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ធុន​យក្ស​​១​គ្រឿង​ដែល​​បើកបរ​ស្របគ្នា​​កិន​​​​ស្លាប់​​តែ​ម្ដង ហើយ​រថយន្ត​បង្ក​បាន​​បើក​រត់គេច​ខ្លួន​​បាត់​ស្រមោល​ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​០១​រសៀលថ្ងៃ​ទី​១៩ មក​រា ​​២០១៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣ និង​លេខ​៤ ​​ក្នុង​ភូមិ​ក្ដាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ​។

ក្មេង​ប្រុស​​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ឃឹម រិ​ទ្ធី អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀ​នៅ​វិទ្យា ហ៊ុន សែន ថ្នល់ទទឹង មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​រលួសឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ចំណែក​មិត្តភក្ដិម្នាក់​ទៀត ​ជិះ​ពីក្រោយ​រង​របួសស្រាល រីឯ​រថយន្ត​បង្ក​មិន​ត្រូវ​បាន​ស្គាល់​ម៉ាក​នោះ​ឡើយ​។