សហជីព​កម្មករ បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១ មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព

ភ្នំពេញ: សហភាព សហព័ន្ធ​សហជីព​កម្មករ ចំនួន ១៦ បានធ្វើ​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ដើម្បី​បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១​មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព​។ កិច្ចប្រជុំ​នោះ បានធ្វើ​ឡើង នៅ​មជ្ឈមណ្ឌល​អាមេរិកាំង ដើម្បី​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​សន្និសីទកាសែត ក្រុម​មេដឹកនាំ​សហជីព​កម្មករ​កាត់ដេ​រ បានស្នើ​ដោយ​ទទូច​ឲ្យ​រដ្ឋសភា ពន្យារពេល​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី សហជីព​។

​ការលើកឡើង​របស់​មេ​ដឹកនាំ​សហជីព​កម្មករ​ដូច្នេះ គឺ​បាន​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​គណៈកម្មការ​ចំពោះ​កិច្ច ដែលមាន​សមាសភាព​ម​ក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ចប់​កិច្ចពិភាក្សា​កែប្រែ​លើ​សេចក្ដីព្រាង​ច្បាប់​​សហជីព ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ កាលពី​ព្រឹក​ថ្ងៃទី​១៩​មករា​។​

​ក៏ប៉ុន្តែ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​២០​មករា​នេះ មេដឹកនាំ​សហជីព​កម្មករ​កាត់ដេ​រ អះអាងថា កង្វល់ និង​ការស្នើ​របស់​ក្រុម​សហជីព​កម្មករ មិន​ត្រូវបាន​គណៈកម្មកា​រ​ចម្រុះ​នោះ យកទៅ​ដោះស្រាយ​ទេ​។

​មេដឹកនាំ​សហជីព​កម្មករ លើកឡើងថា ក្រុម​សហជីព នឹងធ្វើ​លិខិតស្នើ​ជួប​ប្រមុខ​រាជរដ្ឋាភិបាល ប្រធានរដ្ឋសភា និង​រដ្ឋមន្ត្រីក្រសួង​ការងារ នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ជួប និង​ពន្យល់​អំពី​កង្វល់​មួយចំនួន ដែល​សហជីព អះអាងថា ស្ថាប័ន​កំពូលៗ​ទាំងនោះ មិនទាន់​យល់​ពីអ្វី​ដែល​សហជីព​ក​ម្មករ កំពុង​បារម្ភ ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​សហជីព​។ សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នោះ សព្វថ្ងៃ កំពុង​ស្ថិតនៅ​រដ្ឋសភា​។​

​សេចក្ដីថ្លែងការណ៍​រួម ចុះហត្ថលេខា​ដោយ​មេដឹកនាំ​សហជីព​កម្មករ​ធំៗ ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ បង្ហាញថា ក្រុម​សហជីព​កម្មករ នៅតែ​បន្ត​ទាមទារ​កែប្រែ​មាត្រា​មួយចំនួន ដូចជា ការកំណត់​សំឡេង ៥០% បូក ១ ដើម្បី​អនុម័ត​ធ្វើបាតុកម្ម ឬ​កូដកម្ម ការប្ដឹង​រំលាយ​សហជីព ការកំណត់​អាយុ​បង្កើត​សហជីព ការធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ ជាដើម​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៦ តំណាង​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំគ្នា ជា​លើក​ទី​៣ ហើយ​បានប្រកាស បញ្ចប់​ការជួបពិភាក្សា ដើម្បី​កែប្រែ​មាត្រា ក្នុង​សេចក្តីព្រាងច្បាប់​សហជីព ដែលមាន ១៧ ជំពូក និង ១០០ មាត្រា​។​

​ក្រុមការងារ​គណបក្ស​ទាំងពីរ ក៏បាន​ទទួលស្គាល់ថា ភាគី​ទាំងពីរ ពិតជា​មិនទាន់​ដោះស្រាយ​តាម​សំណូមពរ​របស់​ក្រុម​សហជីព ទាំងស្រុង​នោះ​។

​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ភាគី​និយោជក ដែលជា​ថៅកែ​រោងចក្រ ក៏បាន​ជួប​ជាមួយនឹង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដឹកនាំ​ដោយ​លោក​ប៉ែន​បញ្ញា ដោយ​លើក​ឡើង​នូវ​ការស្នើ ៧ ចំណុច ដាក់​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​។ ក្នុងនោះ រួមមាន​ទាំង​ការកំណត់​ឲ្យ​តឹងរឹង​ចំពោះ​ការបង្កើត​សហជីព​តាម​រោងចក្រ​សហគ្រាស និង​ការ​កំហិត​លើ​ការធ្វើ​កូដកម្ម​បាតុកម្ម ជាដើម​៕​

សហជីព​កម្មករ បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១ មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព

សហជីព​កម្មករ បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១ មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព

សហជីព​កម្មករ បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១ មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព

សហជីព​កម្មករ បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១ មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព

សហជីព​កម្មករ បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១ មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព

សហជីព​កម្មករ បង្ហាញ​ពី​កង្វល់ ដែលមាន​ចំនួន ២១ មាត្រា និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព
មេដឹកនាំសហជីពកម្មករ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២០មករា ២០១៦
( រូបភាពពីសហភាពការងារកម្ពុជា CLC )