ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​​ដើម្បី​លើក​​កម្ពស់​សោភ័ណ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​​កាន់តែ​ល្អ​ស្រស់បំព្រង​​​ថែម​​ទៀតនោះ​ ​ក្រុម​ការ​ងារ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​​ធ្វើ​ការ​ជួស​ជុល​ និង​​កែ​លម្អ​សួនច្បារនៅ​​មុខ​សណ្ឋាគារ​សាន់​វេ និង​មុខ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ ចាប់ពី​រមណីយដ្ឋាន​វត្ត​ភ្នំ​​រហូត​ដល់​មហាវិថី​ព្រះ​មុនី​វង្ស​ ។​

មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ ​បាន​​បន្ត​​ថា ​​នៅ​ថ្ងៃ​ទី​១៩ ​ខែមករា​ ឆ្នាំ​២០១៦​ ​ក្រុម​ការ​ងារ​របស់​ការដ្ឋាន​​បាន​​ដាំ​ផ្កា​ចម្រុះពណ៌ និង​ដាំ​ស្មៅ​នៅ​ចំណុច​មុខ​សណ្ឋាគារ​សាន់​វេ​ ៕​