គជប ប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម សំណូមពរ និង​អនុសាសន៍ ពាក់ព័ន្ធ​នឹង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​

ភ្នំពេញ: ​គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២០​មករា​នេះ នៅ​ទីស្តីការ​គជប ដើម្បី​ពិនិត្យ និង​ពិភាក្សា ទៅលើ​ប​ញ្ហ​ប្រឈម សំណូមពរ និង​អនុសាសន៍​របស់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ឆ្នាំ​២០១៥​។ ក្នុង​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​កែលម្អរ បទបញ្ជា និង​នីតិវិធី សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ដែល​គ​.​ជ​.​ប នឹង​គ្រោង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ខាងមុខ ជាមួយ​ភាគី​ពាក់ព័ន្ធ មាន​តំណាង​ម្ចាស់ជំនួយ គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល .... ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គជប​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី បទបញ្ជា និង​នីតិវិធី សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ នឹងត្រូវ គ​.​ជ​.​ប រៀបចំ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ ២ ស្ថិតនៅ​ជិត​ស្ពាន​អាកាស ក្បាលថ្នល់ ក្នុង​រាជធានី​ភ្នំពេញ។

ការចុះឈ្មោះអ្នកបោះឆ្នោត ដែលធ្វើឡើងតាមប្រព័ន្ធកុំព្យួទ័រ នឹងត្រូវគជប ធ្វើឡើង នៅឆ្នាំ២០១៦ នេះ ដើម្បីរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧ និងការបោះ​ឆ្នោត​ជាតិ នៅឆ្នាំ២០១៨​​៕​