​សមត្ថកិច្ច​ចម្រុះ​ឆែក​ឃ្លាំង​ឈើ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព នៅ​ខេត្តស្ទឹងត្រែង​តំ​ណា​ង​ក្រុមហ៊ុន​ថា​ឈើ​មានច្បាប់ តែ​ពលរដ្ឋ​ថា​ឈើ​ភាគច្រើន​ប្រមូល​ទិញ​ពី​ការ​លួច​កាប់​ក្នុង​ឧទ្យាន​ជាតិ វីរៈ​ជ័យ​

​ខេត្តស្ទឹងត្រែង​៖ ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព ស្ថិតនៅ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​នា​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើ​ជាច្រើន​ម៉ែត្រ ប៉ុន្តែ​មិនទាន់​ដឹង​ពី​ចំនួន​នៅឡើយ​ទេ​ដោយ​មន្ត្រី ជំនាញ​កំពុងធ្វើការ​វាស់វែង​នៅឡើយ​។ លោក​ឧកញ៉ា ទ្រី ភាព អ្នកជំនួញ​ឈើ​ដ៏​ត្រូវបាន​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា ជា​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​។

​ឆ្លើយតប​ចំពោះ​កម្លាំង​សមត​ម្ថ​កិច្ច​ចុះ​ត្រួតពិនិត្យ​នោះ តំណាង​របស់​ក្រុមហ៊ុន ទ្រី ភាព បានបង្ហាញ​លិខិត​និង​ឯកសារ ការពារ​ឈើ​នោះ​ថា​មានច្បាប់​ទាំងអស់ ដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ទិញ និង​ស្តុក​ឈើ​នៅក្នុង​ខេត្តស្ទឹងត្រែង​។ ក្រោយ​បញ្ចប់​ការចុះ​ត្រួតពិនិត្យ​នៅ​ឃ្លាំង​ស្តុក​ឈើ​ទី​១ នា​ក្រុង​ស្ទឹងត្រែង កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ហើយ​នៅ​រសៀល​ថ្ងៃទី​២០​មករា​នេះ បន្ត​ប្រតិបត្តិការ របស់ខ្លួន​បន្តទៅ​ចុះ​ឆែក ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយទៀត​របស់ ឧកញ៉ា ទ្រី ភាព ស្ថិតនៅ​ស្រុក​សៀម​ប៉ាង ។​

គេ​រំពឹងថា​ប្រតិបត្តិ​ការបង្ក្រាប​ការ​ស្តុក​ឈើ ឃ្លាំង​ស្តុក​ឈើ​របស់ ឧកញ៉ា ទ្រី ភាព នេះ​ទំនង​ដូច​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹង​ត្រែ​បាន​ជជែក​គ្នា​នៅតាម​ទាម​កាហ្វេ​ថា ធ្វើឡើង​បង្គ្រប់កិច្ច មិនអាច​រក​កំហុស​ការកាប់ និង​ការទិញ​ឈើ​របស់ លោក ឧកញ៉ា ទ្រី ភាព បានទេ ព្រោះ​លោក ឧកញ៉ា មេ​ជំនួញ​ឈើ​រូបនេះ​បាន​រៀ​ចំ​ឯកសារ​ចាំ​ស្វាគមន៍ កម្លាំងចម្រុះ​របស់ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែល​កន្លងទៅ​ជាប់រវល់​ឆែក​ឃ្លាំង​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ​អស់​ពេល​ពីរ​ថ្ងៃ​ទៅហើយនោះ​។

​ពលរដ្ឋ​រងចាំ​មើល​នូវ​លទ្ធផល​ឆែកឆេរ​ឃ្លាំ​ឈើ​ទាំងពីរ​របស់ ឧកញ៉ា ទ្រី ភាព នា​ថ្ងៃនេះ​តើ​មានរឿង​អ្វី ចម្លែក​ទេ​? ពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង​បាន​លើកឡើងថា ឃ្លាំង​ឈើ​ទាំងពីរ​នៅក្នុង​ក្រុង​ស្ទឹងត្រែង និង​មួយទៀត​នៅ​ស្រុក​សៀម​ប៉ាង​របស់ ឧកញ៉ា ទ្រី ភាព កន្លងមក​មេការ​ប្រមូល​ទិញ​ឈើ​ចូ​ម​ឃ្លាំង​ទាំងពីរ​នោះ​ឧកញ៉ា ស្រេង ម៉េង ហៅ​(​ម៉េង​៣​ពូថៅ​)​។ ជាទូទៅ​ឧកញ៉ា ស្រេង ម៉េង បាន​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ និង​ពី​សមត្ថកិច្ច ដឹក​តាម​ទូក តាម​រថយន្ដ ប៉ា​កុង​កែច្នៃ យ៉ាង​អនាធិបតេយ្យ ចេញពី​តំបន់​ឧទ្យាន​ជាតិ វីរៈ​ជ័យ ជាប់​ព្រំដែន ខេត្ដ​រតនគិរី និង​តំបន់​ព្រៃ​សហគមន៍ ដែល​ត្រូវការពារ ដោយ​ព្រះរាជក្រឹត្យ គ្មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។

​ក្រោយមក ឧកញ៉ា ស្រេង ម៉េង ហៅ​(​ម៉េង​៣​ពូថៅ​) ត្រូវ​បាត់ឈ្មោះ​ពី​ឋានៈ​មេ​ការប្រមូលទិញ​ឈើ​ពី​ក្រុមហ៊ុន ទ្រី ភាព តែ​បាន​លេច​ចេញមុខ​ឧកញ៉ា អ៊ុក គឹម​សាន ឈរជើង​ជា​មេការ​ល្បី​ខ្ទ័រ​ពេញ​ខេត្ត​ស្ទឹង​ត្រែ​បាន​យក​ងារ​ជា​មេការ​ដ៏​មាន​ឥទ្ធិពល​នោះ​ធ្វើការ​ទំនាក់​ទង​ជាមួយ​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​មួយចំនួន​លើ​ការបន្ត​សកម្មភាព​ពី​ឧកញ៉ា ស្រេង ម៉េង ហៅ​(​ម៉េង​៣​ពូថៅ​) ដោយ​ចាត់ចែង​ឲ្យ​ឈ្មោះ សា​រ៉ា​ត ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្រៅ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ទ្រី​ភាព​យ៉ាង​ក្រអឺតក្រទម​គ្មាន​សមត្ថកិច្ច​ណា​ហ៊ា​ប៉ះបាល់​ឡើយ​។ ភ្ជាប់​នឹង​បញ្ហា​នេះ​ពលរដ្ឋ​សួរថា តើ​ឈើ​នៅក្នុង​ឃ្លាំង​ទាំងពីរ​របស់​ឧកញ៉ា ទ្រី ភាព នោះ​មាន​ភាពស្របច្បាប់​ប៉ុណ្ណា​ដែរ​?៕ កញ្ញា សុភាព​ ​

KA-20-01-2016-07KA-20-01-2016-08KA-20-01-2016-09 KA-20-01-2016-10 KA-20-01-2016-11