ប្រ​ទេ​ស​កូ​រ៉េខា​ង​ត្បូ​ង​បា​ន​អះ​អា​ង​ថា នឹ​ង​ប​ន្ត​កិ​ច្ច​កា​រ​រ​ប​ស់​ខ្លួ​ន​ក្នុ​ង​សំ​ណុំ​រឿង​ក្រុ​ម​គ្រួ​សារ​កូ​រ៉េ ដែ​ល​បា​ន​បែ​ក​បា​ក់​គ្នា​​​បើ​ទោះ​ជា​ប​ច្ចុ​ប្ប​ន្ន​កូ​រ៉េ​ទំា​ង​ពី​រ​ កំ​ពុ​ង​មា​ន​ភា​ព​តា​ន​តឹ​ង​នឹ​ង​គ្នា​ក៏​ដោ​យ​

រដ្ឋា​ភិ​បា​ល​កូរ៉េ​ខា​ង​ត្បូ​ង បា​ន​អះ​អា​ង​នៅ​ថ្ងៃ ពុធ នេះ​ថា​ខ្លួ​ន​មា​ន​ឆ​ន្ទៈ​យ៉ា​ង​ពិ​ត​ប្រា​ក​ដ​ក្នុ​ង​កិ​ច្ច​ ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​​ដើ​​ម្បី​ ដោះ​ស្រា​យ​ប​ញ្ហា​ក្រុ​ម​គ្រួ​សា​រ​កូ​រ៉េ ដែ​ល​បា​ន​បែ​ក​បា​ក់​គ្នា​ក្នុ​ង​អំ​ឡុ​ង សង្រ្គា​ម​កូ​រ៉េ (​​​១​៩​៥​០​-​១​៩​៥​៣​)​ បើ​ទោះ​ជា​ក្នុ​ង​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​ស្ថា​ន​ភា​ព​រ​វា​ង​ទី​ក្រុ​ង សេ​អ៊ូល​ និង ទី​ក្រុ​ង​ព្យុ​ង​យ៉ា​​ង ​កំ​ពុង​មា​ន​ភា​ព​តា​ន​តឹ​ង​ជា​មួយ​នឹ​ង​គ្នា​ នៅ​ប​ន្ទា​ប់​ពី​ កូ​រ៉េ​ខា​ង​ជើ​ង​បា​ន​បា​ញ់​សា​ល្ប​ង អា​វុធ​នុ​យ​ក្លេ​អ៊ែ ជា​លើ​ក​ទី​៤ កា​ល​ពី​ថ្ងៃ ទី  ៦ ​ខែ មករា ​កន្ល​ង​ទៅ​នេះ​។ អ្នកនំាពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ជុង ជូន​ហ៊ី (Joeng Joon-hee) បាននិយាយថានៅក្នុង សន្និ​សិទសារព័ត៌មានដ៏ខ្លីមួយថា «បញ្ហាក្រុមគ្រួសារកូរ៉េព្រាត់ប្រាសគ្នា គឺជា​បញ្ហា​មនុ​ស្ស​ជា​តិ​ទំា​ង​មូ​ល​ដែ​ល​ត្រូ​វ​តែ​ ដោះស្រាយឱ្យបានឆាប់រហ័សតាមដែល អាចធ្វើទៅ បាន។ ហើយបើទោះជាស្ថានភាពភូមិសាស្រ្តនយោបាយ ប​ច្ចុ​ប្បន្ន កំពុងស្ថិតនៅក្នុងភាពព្រួយ បារម្ភក៏ដោយ ក៏​យើ​ង​នៅ​តែ​ប​ន្ត​ធ្វើ​កិ​ច្ច​កា​រ​រ​ប​ស់​យើ​ង​ដើ​ម្បី​ដោះ​ស្រា​យ​ប​ញ្ហា​មួយ​នេះ ព្រោះថាវាគឺ គោលជំហររដ្ឋាភិបាលរបស់យើង»។ លោក ជុង ជូន​ហ៊ី (Joeng Joon-hee) បានបន្ថែមថា ការ​ប​ង្កើត សារវីដេអូ សម្រាប់ក្រុមគ្រួសារដែលបានព្រាត់ប្រាសគ្នា ការវិភាគ DNA […]

  • ប្រ​ទេ​ស​កូ​រ៉េខា​ង​ត្បូ​ង​បា​ន​អះ​អា​ង​ថា នឹ​ង​ប​ន្ត​កិ​ច្ច​កា​រ​រ​ប​ស់​ខ្លួ​ន​ក្នុ​ង​សំ​ណុំ​រឿង​ក្រុ​ម​គ្រួ​សារ​កូ​រ៉េ ដែ​ល​បា​ន​បែ​ក​បា​ក់​គ្នា​​​បើ​ទោះ​ជា​ប​ច្ចុ​ប្ប​ន្ន​កូ​រ៉េ​ទំា​ង​ពី​រ​ កំ​ពុ​ង​មា​ន​ភា​ព​តា​ន​តឹ​ង​នឹ​ង​គ្នា​ក៏​ដោ​យ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/20  Category:​អន្តរជាតិ