នគរបាល​ក្រុង​ប៉ោយប៉ែត ចាប់ខ្លួន​ជន​ល្មោភកាម រំលោភ​កុមារី​មាន​សតិ​មិនល្អ​

Doliprane TVC

នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នគរបាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​ធើ្វ​ការបញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ ក្រោយពី សមត្ថកិច្ច​សាកសួរ​និង​កសាង​សំណុំរឿង​រួចរាល់ និង​បញ្ជូនបន្ត​ទៅកាន់​តុលាការ ។នគរបាល ប៉ុស្តិ៍​សង្កាត់​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ​ខែមករា​ ​ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប៉ុស្តិ​ប៉ោយប៉ែត​បានធ្វើការ ឃាត់​ខ្លន​លើ​ជនសង្ស័យ ​ម្នាក់ ឈ្មោះ​សំ រដ្ឋា​ហៅ វ៉ា មាន​អាយុ​២២​ឆ្នាំ​ភេទ​ប្រុស​ជនជាតិខ្មែរ​រស់នៅ​ក្រុមទី​០២ ភូមិ​ទំនប់​ក​០៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​ខាងលើ​មានមុខរ​បរជាក​ម្មក​រ បាន​ប្រ​ព្រឹ​ត​បទល្មើស​លួងលោម ចាប់រំលោភ​សេ​ពស​ន្ថ​វះ​​លើ​កុមារី​ឈ្មោះ វ ធ វ អាយុ​១៥​ឆ្នាំមាន​សតិ​មិន​គ្រប់គ្រាន់ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ ​

​ចំណែក​ប្រភពពី​សាច់ញាតិ​នៃ​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ៥​ ខែមករា នៅវេលា​ម៉ោង ៩ ​យប់​គឺ យុវជន​ខាងលើ​បាន​នាំ​នារី​រងគ្រោះ​ទៅ​ដេក​​ដើម្បី​សេ​ពស​ន្ថ​វះ នៅក្នុង​ខ្ទម​ស្បូវ​មួយកន្លែង ដែល​គេ​ទុកចោល រហូត​បានសម្រេច​។​លុះដល់​ថ្ងៃទី​១៧​ ខែមករា ដដែល ទើប​កុមារី​រងគ្រោះ​នោះ បាន​និយាយ​រឿងរ៉ាវ ប្រាប់​ដល់​ឪពុកម្តាយ​និង​ចង្អុល​បង្ហាញមុខ​ជន ដែល​ចាប់​នាង​រំលោភ ទើប​ឪពុក​​ម្តាយ​របស់​កុមារី​រងគ្រោះ បាន​ទៅប្តឹង​មេភូមិ​ទំនប់​ក​០៥​គឺ​លោក ស៊ូ បាន ហើយ លោក​​មេភូមិ​ក៏​ប្តឹង​រាយ​ការ​ណ៌​បន្តទៅ​នាយប៉ុស្តិ៍​រដ្ឋបាល​ប៉ោយប៉ែត ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៌​ចាប់ខ្លួន​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ ។

នៅ​ប៉ុស្តិ៍​រដ្ឋបាល ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ប្រ​ព្រិ​ត្ត​លើ​កុមារី​រងគ្រោះ ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន ។ ​លោក​អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែមករា​ថា ជនសង្ស័យ​ខាងលើនេះ លោក​បាន​បញ្ជូន​ខ្លួន​រួម​និង​កំណត់ហេតុ​ទៅកាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ហើយ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់ ៕ សុថា​ត់​

នគរបាល​ក្រុង​ប៉ោយប៉ែត ចាប់ខ្លួន​ជន​ល្មោភកាម រំលោភ​កុមារី​មាន​សតិ​មិនល្អ​