Sabay ​​ជួយ​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​ដល់ ឡៅ ស៊ីណាត ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ


Sabay ​​ជួយ​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​ដល់ ឡៅ ស៊ីណាត ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ

ក្រុមហ៊ុន Sabay ​ដែល​តែងតែ​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា បាន​យក​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល ​ទៅ​ជូន​កីឡាករប្រដាល់​ ឡៅ ស៊ីណាត ​ដែល​បាន​បាក់​ជើង​អំឡុង​ពេល​ប្រកួត​នៅ​សប្ដាហ៍​មុន​នេះ ដោយ​បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។

 

Sabay ​​ជួយ​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​ដល់ ឡៅ ស៊ីណាត ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ លោក សុខ មុន្នីរម្យ តំណាង​ក្រុម​ហ៊ុន Sabay ផ្តល់​ប្រាក់​ដល់ ឡៅ ស៊ីណាត

 

 ឡៅ ស៊ីណាត​ ​បាន​ប្រកាស​ស្វែង​រក​ជំនួស​បន្ថែម​ដោយសារ​ខ្លួន​បាក់​ជើង​ត្រូវ​សម្រាក​យ៉ាង​តិច​១​ឆ្នាំ​នោះ ហើយ​រហូត​ដល់​​ពេល​នេះ​មាន​សប្បុរសជន​ជា​ច្រើន ​បាន​ទាក់ទង​ទៅ​គេ​ផ្ទាល់ ដើម្បី​ជួយ​ជា​សាច់​ប្រាក់​មួយ​ចំនួនសម្រាប់​​ផ្គត់ផ្គង់​គ្រួសារ។ ចំណែកវិបសាយ​ Sabay ​ដែល​តែងតែ​ចុះ​គ្រប់​សកម្មភាព​កីឡា​នៅ​កម្ពុជា​នោះ ក៏​បាន​​ផ្ដល់​ជា​កញ្ចប់​ទឹក​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ដល់​អ្នក​ប្រដាល់ ឡៅ ស៊ីណាត កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា នេះ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី។

 

ឆ្លើយ​តប​នឹង​ការ​ផ្ដល់​ជំនួយ​នេះ​ដែរ ឡៅ ស៊ីណាត ​បាន​លើក​ដៃ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្ដា​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក ដែល​បាន​ជួយ​រូបគេ​និង​ប្រពន្ធ​កូន​ខ្ចី​នៅ​ស្រុក​កំណើត។ ស៊ីណាត ​គ្មាន​អ្វី​ក្រៅ​ពី​ជូន​ពរ​ដល់​អ្នក​ទាំង​អស់​​គ្នា ឱ្យ​ជួប​តែ​សំណាង​ល្អ គ្រប់​ពេល​វេលា​នោះ​ទេ។

 

ឡៅ ស៊ីណាត ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដោយ​ការ​ចំណាយ​ទាំង​អស់​​អំឡុង​ពេល​សម្រាក​ព្យាបាល​នេះ ខាង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ជា​អ្នក​រ៉ាប់រង​ទាំង​អស់៕

 

អត្ថបទ៖ មុន្នី រម្យ