កីឡាករ អ៊ុលរ៉ាវី និង នួនបូរី ថ្លែង អំណរអរគុណ ដល់លោកជួន ណារិន្ទ ប្រធានក្លឹប ប៉ូលីស

ភ្នំពេញ៖ យោងតាមគេហទំព័រ facebook របស់ក្លិបបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិយាយ ក្នុងនាមកីទ្បាករ អ៊ុលរ៉ាវី និងកីឡាករ នួនបូរី សូមថ្លែងការអរគុណជូន ឯកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាប្រធានក្លឹបបាល់ទាត់ អគ្គស្នងការ នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនក្នុងការ ជួយព្យាលបាល ថត ពិនិត្យ វះកាត់ និង ផ្តល់ថ្នាំ ក្នុងការថែទាំដល់ កីទ្បាករ ទាំង២នាក់ខាងលើ  ឲ្យបានឆាប់ជាសះស្បើយ។

ក្នុងសារនេះកាន់តែ ធ្វើឲ្យថ្នាក់នាំក្លឹបបាល់ទាត់ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅតែបន្តខិតខំប្រឹងប្រែងជំរុញ ការហ្វឹកហាត់ បន្ថែមទៀត ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ ក្នុងរដូចកាលថ្មីនេះ ។  នៅព្រឹកថ្ងៃពុធនេះ ឯកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ និងជាប្រធានក្លឹបបាល់ទាត់ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅលើទំព័រ facebook របស់លោក ថា “ ក្នុងនាមខ្ញុំសូមគ្រូ និងកីឡាករក្នុងក្លឹបកីឡាបាល់ទាត់ អគ្គស្នងការនគរបាលជាតិ យើងទាំងអស់ត្រូវតែ ខិតខំហ្វឹកហាត់ឲបានល្អ និងយកចិត្ត ទុកដាក់ចំពោះកីឡាករ ដែលរបួសព្យាបាលឲ្យបានដឹកដល់បំផុត ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួត តាមការគ្រោងទុករបស់សព័ន្ធ បាល់ ទាត់កម្ពុជាយើង “។

គួរសម្គាល់ថា៖ កីទ្បាករទាំងពីរនាក់របស់ក្រុមអគ្គស្នងការនរគបាលជាតិ នៃក្រសួងមហាផ្ទៃ និងកីឡាករជាជម្រើសជាតិបាន រងរបួសធ្ញន់ធ្ញរ ចុងក្រោយរបស់កីឡាករ អ៊ុល រ៉ាវី ក្នុងការប្រកួតនៅប្រទេសសិង្ហបូរី និងកីឡាករ នួន បូរី នៅប្រទេសជាតិចិន មិនមែនធ្វើការប្រកួតក្នុងនាម ក្លិបអគ្គស្នងការនរគបាលជាតិ នៃក្រសួងមហាផ្ទៃ  គឺប្រកួតក្នុងនាមតំណាងឲ្យប្រទេសកម្ពុជា ក្រោមការដឹកនាំដោយសហព័ន្ ធកីឡាបាល់ទាត់ កម្ពុជា៕