សហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បើកមហាសន្និបាត អាណត្តីថ្មី

ភ្នំពេញ៖ សាលប្រជុំគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិទី២ ឆ្នាំ២០១១-២០១៥ និងបោះឆ្នោតជ្រើសរើស សមាជិកប្រតិបត្តិ អាណត្តីទី៣ ឆ្នាំ២០១៦-២០២០ ក្រោមអធិបតីភាពលោក មាស សារិន ទីប្រឹក្សាព្រឹទ្ធសភា និងជាប្រធានសហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា។

លោកចាប រតនា ជាមន្រ្តីសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បាននិយាយថា នារសៀលថ្ងៃនេះ សហព័ន្ធកីឡាទាញព្រ័ត្រ កម្ពុជាបានធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី២ នឹងបោះឆ្នោតជ្រើសរើស សមាជិកប្រតិបត្តិអាណត្តីទី៣ ឆ្នាំ២០១៦-២០២០ ដើម្បីរៀបចំផែនការថ្មី សម្រាប់ការអភិឌ្ឍវិស័យកីឡា ទាញព្រ័ត្រឲ្យមានការរីក ចម្រើនកាន់តែខ្លាំងឡើង ខណៈដែលល្បែង ទាំញព្រ័ត្រ ក៏ត្រូវបានអង្កការ យូណេស្ករទទួលស្គាល់ និងចុះក្នុងបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៥៕

សហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បើកមហាសន្និបាត អាណត្តីថ្មី

សហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បើកមហាសន្និបាត អាណត្តីថ្មី

សហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បើកមហាសន្និបាត អាណត្តីថ្មី