អត្តពលិកកម្ពុជា ចូលរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅទីក្រុងហូជីមិញ

ភ្នំពេញ៖ កីឡាក ឈុន ប៊ុនថន និងកីឡាការិនី ហេង ម៉ីជួ រួមជាមួយគ្រូបង្វឹកម្នាក់ កីឡាករ ៣នាក់ផ្សេងទៀត សុទ្ធតែបានប្តេជ្ញាចិត្តខ្ពស់ ធ្វើឲ្យល្អសម្រាប់ព្រឹត្តិការណ៍ រត់ប្រណាំងពាក់ កណ្តាលម៉ារ៉ាតុង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងនាមតំណាងឲ្យ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងក្រុមហ៊ុនអនឡាយ ឧបត្ថម្ភចំនួន ៨៣៤ដុល្លារ។

កីឡាការិនីអត្តពលកម្ម ហេង ម៉ីជួ រត់វិញ្ញាសាចម្ងាយ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ បានប្រាប់ដល់ក្រុម អ្នកសារព័ត៌មានកាល ពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងថា នាងខ្ញុំនិងព្យាយាម ធ្វើឲ្យល្អបំផុត នៅក្នុងព្រឹត្តិការណ៍ រត់ប្រណាំងពាក់ កណ្តាលម៉ារ៉ាតុង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ កីឡាករជម្រើស ជាតិកម្ពុជា និងមន្ត្រីបម្រើការងារ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងជាអ្នកសម្របសម្រួល ក្រុមការងាររបស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានបន្តទៀតថា បច្ចុប្បន្នលោកគ្រូ ពៅស៊ីថា តម្រូវឲ្យខ្ញុំហ្វឹកហាត់ វិញ្ញាសារត់ចម្ងាយ ៥-១០គីឡូម៉ែត្រ សម្រាប់រយៈពេល ២ឆ្នាំខាងមុខ ដែលជាទិសដៅតម្រង់ ទិសឆ្ពោះទៅ រត់ចម្ងាយវិញ្ញាសា រត់ចម្ងាយ ២១-៤២គីឡូម៉ែត្រ នាឆ្នាំ២០២៣។

កីឡាការិនីវ័យ ២២ឆ្នាំរូបនេះ បានបន្តទៀតថា ថិរវេលាចុងក្រោយរបស់ខ្ញុំធ្វើ ក្នុងវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ២០នាទី៤៣វិនាទី។ ចំណែកឯកីឡាករ ឈុន ប៊ុនថន មកពីក្លិបកង់ហោះ បានឲ្យដឹងថា តាមពិតទៅខ្ញុំជាអតីត កីឡាករជម្រើសជាតិ កីឡាទ្រីយ៉ាងត្លុងកម្ពុជា ហើយបានគ្រងតំណែង ជើងឯកឆ្នាំ២០១៥ នៅខេត្តកែបលើវិញ្ញាសារ ចំនួន ៣ប្រភេទផ្សេងគ្នា គឺហែលទឹកចម្ងាយ ១.៥គីឡូម៉ែត្រ ជិះកង់ចម្ងាយ ៤០គីឡូម៉ែត្រ និងត្រូវបន្តរត់ចម្ងាយ ១០គីឡូម៉ែត្រ ដោយបញ្ចប់ក្នុងថិរ វេលា២ម៉ោង ១៩នាទី។ កីឡាករ ឈុន ប៊ុនថនបានបន្តទៀតថា ខ្ញុំនឹងព្យាយាម ធ្វើឲ្យថិរវេលាតិចបំផុត ខណៈថិរវេលាចុងក្រោយ ក្នុងការហ្វឹកហាត់រយៈពេល ៤សប្តាហ៍ លើវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ ធ្វើបានសម្រេច ក្នុងថិរវេលា ៣៦នាទី។

លោកពៅ ហុកប្រតិភូដឹកនាំកីឡាករ កីឡាការិនីអត្តពលកម្ម តំណាងឲ្យសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានដឹងថា ចំពោះដំណើរចេញទៅ ចូលរួមប្រនៅ ប្រទេសវៀតណាម នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ មានកីឡាក ៥នាក់ ទី១-កីឡាករ ម៉ាវីរ៉ូ រត់ចម្ងាយ ២១គីឡូម៉ែត្រ ទី២-កីឡាករ កាំង ធឿន រត់ចម្ងាយ ៥គីឡូម៉ែត្រ ទី៣-កីឡាករ ឈុន ប៊ុនថន រត់ចម្ងាយ ១០គីឡូម៉ែត្រ ទី៤-កីឡាករផាន សុភក្រ រត់ចម្ងាយ ១០គីឡូម៉ែត្រ ទី៥-លោកពៅ ហុង រត់ចម្ងាយ ១០គីឡូម៉ែត្រ ទី៦-កីឡាការិនី ហេង ម៉ីជួ រត់ចម្ងាយ ៥គីឡូម៉ែត្រ។ លោកបានបន្តទៀតថា កីឡាករកីឡាការិនីទាំង ៦នាក់ ទទួលបានការជួយ ឧបត្ថម្ភពីក្រុមហ៊ុន អនឡាញនៅថវិកាចំនួន ៣លាន ៥រយដប់បួនពានរៀល និងសាកលវិទ្យាល័យចំនួន ៣០០ដុល្លារ សម្រាប់ការធ្វើដំណើរទៅ ប្រទេសវៀតណាម៕

អត្តពលិកកម្ពុជា ចូលរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅទីក្រុងហូជីមិញ

អត្តពលិកកម្ពុជា ចូលរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅទីក្រុងហូជីមិញ

អត្តពលិកកម្ពុជា ចូលរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅទីក្រុងហូជីមិញ