ក្រុមហ៊ុន Nike គ្រោងបង្កើតទ្រនាប់ ជើងថ្មីសម្រាប់ Neymar

បច្ចេកវិទ្យា៖ ក្រុមហ៊ុន ផលិតទ្រនាប់ជើង Nike យីហោ Jordan គឺកំពុងមានគម្រោងនឹងផលិត នូវទ្រនាប់ជើងប៉ាតាថ្មី Air Jordan 5 Low សម្រាប់កីឡាករ ប្រេស៊ីល Neymar ។ នេះបើយោងតាមគេហទំព័រ freshnessmag ចុះផ្សាយ។

Neymar នឹងក្លាយជាកីឡាករដំបូង ក្រោយក្រុមហ៊ុននេះ ជ្រើសរើសយក បន្ទាប់ពីមានការបញ្ជាទិញ ពីអតិថិជនឲ្យក្រុមហ៊ុន ផលិតទ្រនាប់ ជើង មួយនេះ។

ខាងក្រុមហ៊ុនផលិត ទ្រនាប់ជើង លំដាប់យក្សមួយនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការគាំទ្រទៅលើ Neymar ក៏ដូចជា ក្រុមបាល់ទាត់ ជម្រើសជាតិប្រេស៊ីល និង ក្លឹបអ្នកមានបុណ្យ Barcelona ។

តារាបាល់ទាត់ ជាផ្នែកមួយដ៏សំខាន់ របស់ក្រុមហ៊ុន Nike យីហោថ្មី Jordan ដោយពួកគេបានដាក់ផែនការថា នឹងលក់បានទំហំទឹកប្រាក់ ៤.៥ ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២០ ។

បញ្ជាក់ផងដែរថា កីឡាករ Neymar បច្ចុប្បន្នរកបាន ១៦គ្រាប់ សម្រាប់ក្លឹប Barcelona ហើយ កីឡាករប្រេស៊ីលរូបនេះ មានអ្នកចុច Follow នៅលើ Instagram រហូតដល់ទៅ ៣៩ លាននាក់៕