ឃាត់ខ្លួន ជនជាតិ វៀតណាម ពាក់ព័ន្ធ នឹងថ្នាំញៀន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ នៅម៉ោងប្រមាណ ១៥៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាមម្នាក់ ពីបទចែកចាយសារធាតុញៀន ស្ថិតនៅចំនុច ម្តុំច្រាំងបាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ង្វៀង យុំា ដឹក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងបាញ់ថ្នាំតុទូ ស្នាក់នៅ ផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូត ក្រាមពណ៌សរ(ប្រភេទថ្នាំចាក់)ចំនួន ១២ដុំ នឹង ១កញ្ចប់តូច ទូរសព្ទ័ចំនួន ១គ្រឿង ម៉ូតូម៉ាកសង់កូរ៉េ អត់ស្លាកលេខចំនួន ១គ្រឿង ហើយបច្ចុប្បន្ន ជនសង្ស័យ នឹងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀន ទីបញ្ជាការដ្ឋានកងរាជធានីភ្នំពេញ៕

ឃាត់ខ្លួន ជនជាតិ វៀតណាម ពាក់ព័ន្ធ នឹងថ្នាំញៀន

ឃាត់ខ្លួន ជនជាតិ វៀតណាម ពាក់ព័ន្ធ នឹងថ្នាំញៀន