វិធី​កម្ចាត់​សត្វល្អិត ឬ​ព្រូន ក្នុង​ពោះវៀន​ដោយ​ធម្មជាតិ

វិធី​កម្ចាត់​សត្វល្អិត ឬ​ព្រូន ក្នុង​ពោះវៀន​ដោយ​ធម្មជាតិ

​សត្វល្អិត​ក្នុង​ពោះវៀន គឺជា​បញ្ហា​ដែល​យើង​គ្រប់គ្នា តែងតែ​ប្រឈមមុខ ឬ​កំពុង​ជួបប្រទះ​ផង​ក៏​មិនដឹង ជាពិសេស​ក្មេងៗ​។ ពពួក​សត្វល្អិត​ទាំងនេះ មាន​ច្រើន​ប្រភេទ និង​ច្រើន​សណ្ឋាន​ណាស់ ហើយ​អាច​រស់​នៅ​ពេល​ក្នុង​ពោះ​របស់​អ្នក​ទៀតផង ហើយ​បើ​អ្នក​មិន​យកចិត្តទុកដាក់ ឬ​ធ្វេសប្រហែស អ្នក​អាច​នឹង​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទៀត​ផង​។​
​ក្រៅ​ពី​ការប្រើប្រាស់​ថ្នាំពេទ្យ តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ ការ​ទទួលទាន​ចំណី​អាហារ​មួយ​ចំនួន ក៏​អាច​កម្ចាត់ ឬ​កាត់​បន្ថយ​ពពួក​ព្រូន​ជាច្រើន​ដូចជា ព្រូន​ចង្កឹះ ព្រូន​មូល និង​តេណ​ញ៉ាជា​ដើម ប៉ុន្តែ អ្នក​ប្រហែលជា​ពិបាក នឹង​ទទួលយក​រសជាតិ​រប​ស់វា​បន្តិច​។​

១. ខ្ទឹម​បារាំង​
​ទឹក​ខ្ទឹមបារាំង មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​កម្ចាត់​ចោល​នូវ​ពពួក​ព្រូន​ជាច្រើន​ប្រភេទ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ យក​ខ្ទឹមបារាំង​មក​ចិត្ត​ជា​ចំណិត​តូចៗ រួច​ក្រឡុក​វាឲ្យ​ម៉ត់ ដើម្បី​យក​មក​ញ៉ាំ​។ អ្នក​ត្រូវ​ផឹក​ទឹកក្រឡុក​ខ្ទឹមបារាំង​នេះ នៅ​ពេល​ព្រឹក​ព្រលឹម ពេល​ពោះ​ទរ​ទេ​។​

២. សំបក​ផ្លែ​ទ​ទឹម​
​ចូរ​ហាល​សំបក​ផ្លែ​ទទឹម​ឲ្យ​ស្ងួត ដើម្បី​កិន​វា​ជា​ម្សៅ​។ អ្នក​អាច​លាយ​ជាមួយ​ស្ករស​បន្តិច ដើម្បី​ងាយ​ក្នុងការ​ទទួលទាន ពីព្រោះ​វា​ប្រហែលជា​មាន​រសជាតិ​ល្វីង​ណាស់​ហើយ​។​

៣. ខ្ទឹម​
​ខ្ទឹម ត្រូវបាន​គេ​ស្គាល់​ថា អាច​សម្លាប់​បាក់តេរី និង​ពពួក​ផ្សិត​។ ក្រៅពីនេះ វា​ក៏​អាច​កម្ចាត់​ព្រូន​បាន​ផង​ដែរ​។ ចូរ​ទទួលទាន​ខ្ទឹម​ឆៅ​បី​បួន​មើម​រាល់ថ្ងៃ​មួយរយៈ ដើម្បី​កម្ចាត់​ពពួក​សត្វល្អិត ដែល​មាន​នៅក្នុង​រាងកាយ​របស់​អ្នក​។​

៤. ម្រះ​
​ម្រះ​ក្រឡុក ក៏​មាន​សមត្ថភាព​មិន​ចាញ់​បន្លែ ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ប៉ុន្មាន​ដែរ ប៉ុន្តែ អ្នក​ត្រូវ​ទ្រាំ​បិទ​ច្រមុះ​ញ៉ាំ​បន្តិច ពីព្រោះ​ក្លិន និង​រសជាតិ​របស់​វា ប្រហែល​ជា​អ្នក​មិន​ចូល​ចិត្ត​នោះទេ​។​

៥. គ្រាប់​ក្រូចឆ្មារ​
​ចូរ​ទទួលទាន​គ្រាប់​ផ្លែ​ក្រូចឆ្មារ​ដោយផ្ទាល់ ឬ​អ្នក​អាច​លាយ​ជាមួយ​នឹង​ស្ករ ឬ​ទឹក​បន្តិច ដើម្បី​ងាយស្រួល​ញ៉ាំ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។