យូណេស្កូ​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​«​ល្បែង​ទាញព្រ័ត្រ​»​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​នៅ​ថ្ងៃស្អែក​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​ត​ភ្ជាប់​ព្រះ​សិរ្ស​ជាមួយ​ដងខ្លួន​ព្រះ​ហិ​រហរ​ភ្នំ​ដា និង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់ «​ល្បែង​ទាញព្រ័ត្រ​» ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ មករា ព្រឹកស្អែក​នេះ​។

​ក្នុង​ពិធី​ដែល​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃទី​២១ មករា នៅ​សារមន្ទី​ជាតិ​កម្ពុជា​នេះ នឹងមាន​ការចូលរួម​ពី​ឧបនាយករដ្ឋមន្ត្រី សុខ អាន​, រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ភឿង ស​កុ​ណា និង​អ្នកស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​