សិង្ហ​បុរី​ចាប់ខ្លួន​ជនជាតិ​បង់​ក្លា​ដែ​ស​២៧​នាក់​និង​ត្រៀម​បញ្ជូនទៅ​ស្រុក​វិញ​

​ជនជាតិ​បង់​ក្លា​ដែ​ស​ចំនួន​២៧​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​សិង្ហ​បុរី​ក្រោម​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​។ ជនជាតិ​បង់​ក្លា​ដែ​ស​ទាំងនោះ​គឺជា​កម្មករសំណង់​ដែល​ធ្វើការ​នៅ​សិង្ហ​បុរី​។ ក្នុងចំណោម​ពួកគេ គឺមាន​អ្នកខ្លះ​ធ្លាប់មាន​ផែនការ​បង្ក​អំពើហិង្សា​នៅ​បង់​ក្លា​ដែ​ស តែ​មិនទាន់មាន​គម្រោង​នៅ​សិង្ហ​បុរី​ទេ​។ នេះ​បើ​យោងតាម​ទូរទស្សន៍ ChannelNewsAsia​។​

​ក្រសួងមហាផ្ទៃ​សិង្ហ​បុរី នៅ​ថ្ងៃ​ចន្ទ​នេះ​និយាយថា ជនជាតិ​បង់​ក្លា​ដែ​ស​២៧​នាក់​ត្រូវបាន​ចាប់ខ្លួន ពីបទ​រៀបចំ​ផែនការ​វាយប្រហារ​នៅ​ប្រទេស​ដទៃ ក៏ដូចជា​បង់​ក្លា​ដែ​ស​ដែលជា​ទឹកដី​កំណើត​របស់ខ្លួន​ផងដែរ​។ ពួកគេ​ទាំងនោះ​ជា​កម្មករ​ដែល​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​សំណង់ ហើយ​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង នៅ​អំឡុងពេល​ចុងឆ្នាំ​២០១៥​។

​លើសពីនេះ​ទៀត ក្រសួងមហាផ្ទៃ​សិង្ហ​បុរី​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជនជាតិ​បង់​ក្លា​ដែ​ស​២៦​នាក់​ក្នុងចំណោម​២៧​នាក់ គឺជា​សមាជិក​របស់​ក្រុម​សាសនា​មួយ​ដែលមាន​និន្នាការ​គាំទ្រ​មនោគមន៍វិជ្ជា​ជ្រុលនិយម​របស់​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​រដ្ឋ​ឥស្លាម​។ ពួកគេ​ក៏បាន​ទទួល​ការបង្រៀន​មនោគមន៍​ជ្រុលនិយម​ផងដែរ​។ ក្រសួង​ដដែល​នេះ​បន្តថា ជនជាតិ​បង់​ក្លា​ដែ​សម្នាក់​ទៀត មិនមែនជា​សមាជិក​ក្រុម​សាសនា​នេះ​ទេ ប៉ុន្តែ​ត្រូវបាន​រកឃើញថា គាំទ្រ​ពួក​ជ្រុលនិយម​និង​បាន​រក្សា​សម្ភារៈ​ដែល​ទាក់ទង​នឹង​ក្រុម​ជី​ហាដ​។​

​មិនតែប៉ុណ្ណោះ អាជ្ញាធរ​សិង្ហ​បុរី​បញ្ជាក់ទៀតថា ជនជាតិ​បង់​ក្លា​ដែ​ស​ទាំងនោះ​ក៏​ទទួល​ការជំរុញ​ពី​មេដឹកនាំ​របស់​ពួកគេ ដើម្បី​ចាកចេញ​ពី​សិង្ហ​បុរី​ហើយ​ត្រលប់​ទៅធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​វិញ​។ ក្នុងចំណោម​ពួកគេ ក៏មាន​អ្នកខ្លះ​បានផ្ដល់​លុយ​ទៅ​ឲ្យ​មេដឹកនាំ​ពួកគេ​ទៀតផង​។​

​បើតាម​ក្រសួងមហាផ្ទៃ​សិង្ហ​បុរី លិខិតអនុញ្ញាត​ការងា​រ​របស់​ជនជាតិ​បង់​ក្លា​ដែ​សទាំង​២៧​នាក់​ត្រូវបាន​លុបចោល​រួចហើយ​។ ពួកគេ​ចំនួន​២៦​នាក់​នឹងត្រូវ​ប​ញ្ជួ​ន​ទៅ​បង់​ក្លា​ដែ​ស​វិញ ក្រោយពេល​ពេល​រដ្ឋាភិបាល​សិង្ហ​បុរី​ជូនដំណឹង​ដល់​បង់​ក្លា​ដែ​ស​រួចរាល់​។​

​ចំណែកឯ​ម្នាក់ទៀត ត្រូវ​ជាប់ទោស​នៅ​សិង្ហ​បុរី​សិន​មុននឹង​បញ្ជូន​ទៅតាម​ក្រោយ ពីព្រោះ​ជននេះ​ត្រូវបាន​ចោទ​ពីបទ​លួច​ចេញពី​សិង្ហ​បុរី​ដោយ​ខុសច្បាប់​។ ជន​ចុង​ក្រោយនេះ​នឹង​បញ្ជូនទៅ​បង់​ក្លា​ដែ​ស​នៅពេល​គេ​ជាប់ទោស​រួចរាល់​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​