កូរ៉េខាងជើង ផលិត​ស្រា​យិន​ស៊ិន ដែល​ផឹក​ទៅ​មិន​ធ្វើ​ឲ្យ​ធេងធោង និង​ស្រវាំងភ្នែក​

​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តង​ទៀតហើយ​ដែល​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង បាន​រកឃើញ​ផលិតផល​ថ្មី​របស់​ពិភពលោក​ដែល​មិនមែនជា​គ្រាប់បែកបរមាណូ ឬក៏​សព្វាវុធ​សង្គ្រាម​។ តែ​នោះ​គឺជា​ស្រា​ដែល​ផឹក​ទៅ​មិន​ធ្វើ​ឲ្យ​ស្រវាំងភ្នែក ធេងធោង និង​ឈឺក្បាល​នោះទេ​។

​យោងតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង The Pyongyang Times ស្រា​ប្រភេទ​ថ្មី​ដែល​កូរ៉េខាងជើង​ទើបតែ​រកឃើញ​ដែលមាន​ឈ្មោះថា Koryo Liquor ផ្សំ​ឡើង​ពី​យិន​ស៊ិន​(ginseng) និង​អង្ករ​ធម្មជាតិ​របស់​កូរ៉េខាងជើង​ផ្ទាល់​តែម្តង​។ នេះ​គឺជា​ផលិតផល​ចំណីអាហារ ចុងក្រោយ​ដែល​ផលិត​ដោយ​រោងចក្រ​ចំណីអាហារ Taedonggang នៃ​កូរ៉េខាងជើង​។​

« នៅពេលដែល​យើង​ផឹកស្រា Koryo Liquor ដំបូង យើង​នឹងមាន​អារម្មណ៍​ថា​ល្វីង ហើយ​ក្រោយពេល​នៃ​ការផឹក​នោះ​បន្តិច​យើង​នឹងមាន​ថា​ផ្អែម​វិញ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដដែល ដែល​បាន បន្ថែម​ដែលថា​ស្រា Koryo Liquor ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​ស្រាវជ្រាវ​អស់​រយៈពេល​ប្រាំ មួយឆ្នាំ​មកហើយ ហើយ​ស្រា​នេះ ក៏ត្រូវ​បាន​អ្នកជំនាញ​រសជាតិ​ជាច្រើន​ទទួលស្គាល់ និង​សាទរ​ផងដែរ​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ រដ្ឋាភិបាល​កូរ៉េខាងជើង ក៏បាន​ប្រកាសថា​ខ្លួន​បាន​រក ឃើញ​ឱសថ​ថ្មី​បំផុត​ដែល​ពិភពលោក​មិនទាន់​រកឃើញ​ផងដែរ​។ ហើយ​នោះ​គឺ ឱសថ​ព្យាបាល​ជំងឺអេដស៍ អេ​បូ​ឡា និង​ជំ​ងឹ​មហារីក​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​