ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានីភ្នំពេញ ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើងបន្ទាប់​ពី​​មាន​​បុរស​ចំណាស់ពិការ​ភ្នែក​ម្នាក់តូចចិត្ត​ខ្លួន​មាន​ផ្ទុកមេរោគ​អេ​ដ​ស៏ ហើយ​ប្រពន្ធ​​​​ដាច់​ចិត្ត​រត់​ចោល​​ទៀត ក៏​​​សម្រេចចិត្តធ្វើ​អត្តឃាតដោយ​ចង.ក​សម្លាប់​ខ្លួននៅ​ក្នុង​បន្ទប់ទឹក កាលេ​ពី​វេលា​ម៉ោង​៤​និង​៥០​នាទីរសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៦ ស្ថិត​​នៅ​​ខាងលិច​ ផ្សារ​សាមគ្គី ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​​​ដែល​ចង​.ក​សម្លាប់​ខ្លួន​ខាង​លើ​ ឈ្មោះ ទុំ ចាន់​តារា អាយុ​៤២​ឆ្នាំ ជា​ជន​ពិការ​ភ្នែក រស់នៅក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវប្រពន្ធ​​រត់​ចោល​រយៈពេល​ប្រមាណ​៥​ខែ​​មក​ហើយ ​​បុរស​រូបនេះ​​​​រស់នៅ​តែ​ម្នាក់ឯង ​សុខភាព​ទ្រុឌទ្រោម​ខ្លាំង ទោះ​​បី​ជា​គ្រូពេទ្យ​​តាម​ភូមិ​​ខំ​ព្យាបាល​យ៉ាងណា​​ក៏​ដោយ ក៏​ពុំជាដែរ
ហើយ​​បងប្អូន​នាំ​ទៅ​ពិនិត្យ​ឈាម​​ស្រាប់​តែ​ប្រទះ​ឃើញ​មាន​ផ្ទុកមេរោគ​អេ​ដ​ស៏ ​​​ធ្វើ​ឲ្យ​គាត់​​​អស់សង្ឃឹម​យ៉ាង​ខ្លាំង និង​ពុំ​មាន​អ្នក​មើលថែ​​ទាំ​ផង​ ទើប​យក​ក្រមា​ចង.ក​ជាប់​ទៅ​នឹង​​ធ្នឹម​ផ្ទះ​បញ្ចប់​ជីវិតនៅ​ក្នុង​បន្ទប់ទឹក​​​​បែប​នេះ​ ៕