គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ ៥ ទីតាំង នៅ​ស្ទឹងត្រែង​

ខេត្តស្ទឹងត្រែង: ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង ខ​ភម មេបញ្ជាការ​កងរាជអាវុធហត្ថ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​នេះ  បាន​បើក​យុទ្ធនាការ ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ធំៗ ចំនួន ៥ កន្លែង នៅ​ខេត្តស្ទឹងត្រែង នា​ថ្ងៃទី​២០​មករា​នេះ​។ ក្នុងនោះ រួមមាន​ទាំង​ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា ទ្រី​ភាព ផងដែរ​។ រហូតដល់​ល្ងាច​ថ្ងៃទី​២០​មករា​នេះ នៅ​មិនទាន់មាន​លទ្ធផល​ពី​ការត្រួតពិនិត្យ​ទាំងនោះ​នៅឡើយ​ទេ​។

​ចាប់តាំងពី​រសៀល​ថ្ងៃទី​១៨​មករា គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គំនរ​ឈើ ទីតាំង​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច និង​ឃ្លាំង​ស្តុក​ឈើ នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តមណ្ឌលគិរី​។ ឈើ​ជាច្រើន​ពាន់​ម៉ែត្រគូប ត្រូវបាន​ពិនិត្យ ដោយ​ផ្ទៀងផ្ទាត់​ឯកសារ តែ​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ​ថា ឈើ​ទាំងនោះ ស្របច្បាប់ ឬក៏​ខុសច្បាប់​។​

​យ៉ាងណាក៏ដោយ ចាប់តាំងពី​សម្តេច​ហ៊ុនសែន ដាក់ចេញ​នូវ​បទបញ្ជា​បង្ក្រាប​ការរត់​ពន្ធ​ឈើ​ខុសច្បាប់ ទៅ​វៀតណាម កាលពី​ថ្ងៃទី​១៥​មករា ឆ្នាំ​២០១៦ គឺ​ច្រកព្រំដែន​ទាំងអស់ ត្រូវបាន​បិទ មិន​ឲ្យ​នាំចេញ​ឈើ ទៅ​វៀតណាម​ទៀត​នោះទេ​៕​