Nicky Wu និង Liu Shishi មាន​ដំណឹង​ល្អ ក្រោយ​ចូលឆ្នាំ​ចិន​

Doliprane TVC

យោងតាម​ប្រភពព័ត៌មាន​ចុងក្រោយ​គេ​បង្អស់​បាន​ប្រាប់​ឲ្យ​ដឹងថា តារា​សម្តែង​តៃវ៉ាន់​ដ៏​ល្បី លោក Nicky Wu និង នាង Liu Shishi ដែល​ជា​តួ​ប្រុស​ស្រី​ក្នុង​រឿង​ «​និស្ស័យ​ស្នេហ៍​ឆ្លង​ភព​» (Bu Bu Jing Xin ) នឹង​ប្រារព្ធ​ពិធីមង្គលការក្រោយ​ចូលឆ្នាំ​ចិន​ឆ្នាំ ២០១៦ ខាងមុខនេះ ។​ អ្នក​ទាំងពីរ​បាន​ចុះ​សំបុត្រ​អេ​តា​ស៊ីវិល​រួចមកហើយ​កាលពី​ខែមករា ឆ្នាំ ២០១៥ ហើយ​លោក Nicky ធ្លាប់​ប្រាប់​ដែរ​ថា លោក​នឹង​រៀបចំ​ពិធីមង្គលការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦ ។ យ៉ាងណាក្តី កាលបរិច្ឆេទ​មង្គលកា​រ​ក៏បាន​ប្រែប្រួល ហើយ​ចំពោះ​ទីតាំង​រៀប​មង្គលការ​អាច​នឹង​នៅ​ទីក្រុង​ប៉េកាំង ព្រោះ​នាង Liu ក៏​ទើបនឹង​ត្រឡប់​ពី​ទីនោះ​ផងដែរ ។

Nicky Wu និង Liu Shishi  មាន​ដំណឹង​ល្អ ក្រោយ​ចូលឆ្នាំ​ចិន​

មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពីពេល​ថ្មីៗ​នេះ អ្នក​ទាំងពីរ​ក៏​ទើប​ថតរូប​រ៉ូ​មែន​ទិ​ក​ជាមួយគ្នា​ដាក់​លើ​គ្រប​មុខ​ទស្សនា​វ​ដ្តី​ផងដែរ ហើយ​មើលទៅ ពិតជា​ស្រស់ស្អាត និង ស័ក្តិសម​គ្នា​ឥតខ្ចោះ ។ មហាជន​ជាច្រើន​ក៏​ជឿថា លោក Nicky នឹង​ក្លាយជា​ស្វាមី​ដ៏​ល្អ​សម្រាប់​នាង Liu ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

Nicky Wu និង Liu Shishi  មាន​ដំណឹង​ល្អ ក្រោយ​ចូលឆ្នាំ​ចិន​

Nicky Wu និង Liu Shishi  មាន​ដំណឹង​ល្អ ក្រោយ​ចូលឆ្នាំ​ចិន​

Nicky Wu និង Liu Shishi  មាន​ដំណឹង​ល្អ ក្រោយ​ចូលឆ្នាំ​ចិន​

Related