ចេញ iOS 9.2.1 ចុះប្រព័ន្ធប្រតិបត្តិការជំនាន់ iOS 9.1/9.2 អាច Jailbreak បានអត់?

ចេញ iOS 9.2.1 ចុះប្រព័ន្ធប្រតិបត្តិការជំនាន់ iOS 9.1/9.2 អាច Jailbreak បានអត់?

ជឿជាក់ថាមានប្រិយមិត្តអ្នកប្រើប្រាស់ iOS ជាច្រើន បាននឹងកំពុងទន្ទឹមរង់ចាំយ៉ាងអន្ទះសារពីដំណឹងនៃការ Jailbreak iOS 9.1 និង 9.2 ។ សំរាប់ថ្ងៃនេះ ដូចដែលអ្នកបានដឹងស្រាប់ហើយថា iOS 9.2.1 ដែលជាប្រព័ន្ធប្រតិបត្តិការថ្មីនោះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ផ្ទុយទៅវិញអ្នកប្រើប្រាស់ក៏នៅតែបន្តមានចម្ងល់ថា តើ iOS ជំនាន់ចាស់ (9.1/9.2) អាច Jailbreak បានដោយជោគជ័យហើយឫនៅ? ចម្លើយ ដែលខ្ញុំបាទចង់បកស្រាយ គឺមិនទាន់អាចបាននៅឡើយទេ ក្នុងពេលនេះ ដោយទោះបីជាសាររបស់ Hacker Todesco សញ្ជាតិអុីតាលី បានបង្ហោះប្រាប់ថាខ្លួនអាច Jailbreak iOS ថ្មីបានក៏ដោយ យ៉ាងណាមុិញមកទល់ពេលនេះគេពុំទាន់ទទួលបានចម្លើយពិតពីការបញ្ចេញដាក់ឱ្យប្រើប្រាស់នូវ Tools ពិសេសណាមួយយ៉ាងពិតប្រាកដទេ (សូម្បីតែ TaiG, Pangu របស់ប្រទេសចិន...) ។ ដើម្បីជ្រាបកាន់តែច្បាស់ ពីដំណឹងនៃការ Jailbreak iOS 9.1/9.2 សូមចុចតាមដានព័ត៌មានពិសេសៗ ដោយចុច Join ទៅក្នុង Group iOSPlus