ធ្លាយដំណឹងថា Honda និង GM សហការគ្នា បង្កើតប្រព័ន្ធ អ៊ីដ្រូសែន សម្រាប់រថយន្ត

បច្ចេកវិទ្យា៖ ការផ្លាស់ប្តូរនេះ វាមិនមែនជារឿងភ្ញាក់ផ្អើល  បន្ទាប់ពីអ្នកជំនាញ រថយន្តជាច្រើនរូប បានខិតខំ ជាច្រើនឆ្នាំ ដើម្បីបង្កើត នូវរថយន្តប្រើប្រាស់ចំហេះ អ៊ីដ្រូសែន ។

ទាក់ទងបញ្ហានេះ ខាងក្រុមហ៊ុនផលិតរថយន្ត Honda និង GM ក៏បានសហការគ្នា រៀបចំផែនការដើម្បីបង្កើតប្រព័ន្ធអ៊ីដ្រូសែន សម្រាប់រថយន្ត នេះបើយោងតាម leftlanenews ចុះផ្សាយ។

ក្រុមហ៊ុននេះ មានបំណងដើម្បីដាក់ឱ្យ មានប្រព័ន្ធចំហេះអ៊ីដ្រូសែនមួយថ្មី ទាំងអស់នៅដំណាច់ទសវត្សរ៍នេះ។ វិស្វករកំពុងផ្តោតទៅលើការ ធ្វើឱ្យបច្ចេកវិទ្យានេះ មានតម្លៃថោក ជាងអ្វីដែលកំពុងប្រើប្រាស់ នាពេលបច្ចុប្បន្ន។

Autoblog បានចុះផ្សាយថា បុគ្គលិកជាន់ខ្ពស់របស់ Honda បាននិយាយថា ដើម្បីកាត់បន្ថយ ចំណាយរបស់ ក្រុមហ៊ុនផលិតរថយន្ត GM នឹងបង្កើតប្រព័ន្ធចំហេះអ៊ីដ្រូសែន ដែលអាចជួយដល់ រដ្ឋាភិបាលផងដែរ។ ប្រព័ន្ធចំហេះអ៊ីដ្រូសែន នេះបច្ចុប្បន្នមានក្រុមហ៊ុន ជាច្រើនកំពុងប្រជែង ដាក់ឲ្យប្រើប្រាស់។

ជាមួយនឹងលក្ខណ្ឌ បង្កើតប្រព័ន្ធចំហេះ អ៊ីដ្រូសែន ខាងក្រុមហ៊ុនផលិតរថយន្ត Honda និង GM មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយ៕

ធ្លាយដំណឹងថា Honda និង GM សហការគ្នា បង្កើតប្រព័ន្ធ អ៊ីដ្រូសែន សម្រាប់រថយន្ត