នាឡិកាឆ្លាតវៃ Gear S2 របស់ Samsung ដាក់បង្ហាញនៅ ថ្ងៃស្អែកនេះ

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung នឹងបង្ហាញផលិតផល នាឡិកាឆ្លាតវៃ Gear S2 ចុងក្រោយរបស់ខ្លួន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះបើយោងតាមគេហទំព័រ tech.firstpost ចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

ទីតាំងដែលដាក់បង្ហាញ ផលិតផលចុងក្រោយរបស់ Samsung នឹងធ្វើឡើងនៅ IFA ទីក្រុងប៊ែកឡាំង ។សម្រាប់នាឡិកាឆ្លាតវៃ Gear S2 រចនាឡើងដោយមានការទាក់ទាញបំផុត ដោយអេក្រង់នាឡិកាទំហំ ១.២ អ៊ីញ បំពាក់ដោយផែនទីបង្ហាញទិសដៅ ។ អេក្រង់នាឡិកាឆ្លាតវៃនេះ ប្រភេទ Super AMOLED 360 x 360 ភិចសែល ហើយអក្រង់នាឡិកានេះ ត្រូវបានការពារដោយ Corning Gorilla Glass 3 ។

សម្រាប់បន្ទះឈីប ដែលប្រើប្រាស់សម្រាប់ នាឡិកាឆ្លាតវៃ នេះប្រភេទ Samsung Exynos 3250 ស៊ីភីយូ dual-core ដំណើរការដោយល្បឿន 1GHz ជាមួយនឹងដៃគូអង្គចងចាំ ៥១២ MB និងទំហំផ្ទុកទិនន័យខាងក្នុង ៤GB ។

នាឡិកាឆ្លាតវៃដែល បង្ហាញនៅថ្ងៃស្អែក នេះមាន៣ប្រភេទ គឺ Gear S2, Gear S2 Classic និង Gear S2 3G និងមានបន្ទះឈីបផ្សេងគ្នា ភ្ជាប់បច្ចេកវិទ្យា 3G ។

ប្រភេទនាឡិកាឆ្លាតវៃខាងលើ នឹងបំពាក់ដោយកម្មវិធីត្រួតពិនិត្យ បេះដូង កម្មវិធីតាមដានអាកាសធាតុ GPS ហើយវាធន់នឹងទឹកថែមទៀតផង ។ ថ្មនាឡិការស៊េរី Gear S2 វាមានថាមពល 250mAh ៕

ប្រភព៖ LookingTODAY

នាឡិកាឆ្លាតវៃ Gear S2 របស់ Samsung ដាក់បង្ហាញនៅ ថ្ងៃស្អែកនេះ