ហេតុអ្វីបានជា មនុស្សប្រុសរួមភេទ ហើយដេកលក់ ភ្លាមអញ្ជឹង?

ការដែលធ្វើឱ្យ មនុស្សប្រុសងងុយគេង ក្រោយពីរួមភេទរួច វាអាចដោយសារតែអ័រម៉ូន Prolactin ដែលត្រូវបានបញ្ចេញ ក្នុងខ្លួនរបស់បុរស ក្រោយពីរួមភេទរួច។ ជាមួយគ្នានេះដែរ ក្នុងពេលរួមភេទ វាក៏មានការកើនឡើង អ័រម៉ូនមួយទៀតឈ្មោះថា Oxytocin ដែរ ដែលជាអ័រម៉ូន ជួយបំបាត់ភាព ស្ត្រេសក្នុងអារម្មណ៍មនុស្សប្រុស ហើយវានេះហើយជា អ្នកធ្វើឱ្យបុរសគ្រប់គ្នា មានអារម្មណ៍ធូរស្រាល និងងាយនឹងងងុយគេង។ បើសិនជាអ្នករួមភេទ ពេលបិទភ្លើងនោះ វានឹងបញ្ជូនសញ្ញា ទៅរាងកាយឲ្យបញ្ចេញ អ័រម៉ូនមួយទៀតឈ្មោះថា Melatonin ដើម្បីប្រាប់ថាគេង។

នៅពេលក្នុង ខ្លួនមានអ័រម៉ូន Prolactin, Oxytocin និង Melatonin ក្នុងពេលតែមួយបែបនេះ វាត្រូវបានគេចាត់ទុកថា ជាថ្នាំងងុយគេងដ៏ខ្លាំង បែបធម្មជាតិមួយ ហើយក៏គ្រប់គ្រាន់នឹង ធ្វើឱ្យមនុស្សប្រុសងងុយគេង រហូតដល់ស្រមុកបានដែរ។

ដូច្នេះបើសិនជា អ្នកមិនចង់ឱ្យខាងប្រុស រួមភេទរួចហើយ គេងលក់បាត់ទេ អ្នកអាចប្រើវិធី រួមភេទដោយការបើកភ្លើង ដូច្នេះអ័រម៉ូនដែលជំរុញ ឲ្យងងុយគេងក៏មិនសូវមានដែរ៕

ហេតុអ្វីបានជា មនុស្សប្រុសរួមភេទ ហើយដេកលក់ ភ្លាមអញ្ជឹង?

ប្រភព៖ គេហទំព័រ www.health.com.kh