ហេតុផល ៥យ៉ាងដែលអ្នកគួរ ជួយខ្លួនឯង នៅយប់នេះ

តាមន័យវិទ្យាសាស្ត្រ បានឱ្យដឹងថា ការដែលមានភាពជំនាញ នៃការជួយខ្លួនឯង ឬសម្រេចកាម ដោយខ្លួនឯង អាចមានប្រយោជន៍ ច្រើនណាស់។ ព្រោះវាគឺជារឿងមួយ ដែលល្អចំពោះសុខភាព មានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់អ្វីទាំងអស់។ រឿងនេះមិនខុសគ្នា នឹងការដុសសម្អាត ធ្មេញទៀងទាត់នោះទេ។ ខាងក្រោមនេះខ្ញុំនឹង បង្ហាញអំពីហេតុផល ៥យ៉ាងដែលអ្នកគួរ តែកុំទុកដៃអ្នក នៅទំនេរអី។

បង្ការជំងឺមហារីក
តាមការសិក្សានៅ ប្រទេសអូស្ត្រាលី បានរកឃើញថា បុរសដែលបាញ់ទឹក កាមចេញច្រើនជាង ៥ដងក្នុងមួយសប្តាហ៍ ទំនងជាមិនងាយ កើតជំងឺមហារីកក្រពេញប្រូស្តាតទេ។ សូមបញ្ជាក់ថា ជំងឺនេះដែរឬ បង្កឡើងដោយសារ ការកើនឡើងជាតិពុល ក្នុងផ្លូវទឹកម៉ូត្រ ហើយនៅពេលដែល អ្នកបញ្ចេញទឹកកាមចេញ វាក៏ដូចជួយបញ្ចេញ កាកសំណល់អាក្រក់ ទាំងនោះចេញដែរ។

មិនអាចឆាប់ងាប់លិង្គ
នៅពេលអាយុកាន់តែច្រើន កម្លាំងរបស់សាច់ដុំ នឹងបាត់បង់បន្តិចម្តងៗ តាមធម្មជាតិ។ ប៉ុន្តែការរួមភេទជាទៀងទាត់ ឬជួយខ្លួនឯងទៀងទាត់ អាចធ្វើឱ្យសាច់ដុំអាងត្រគៀកកាន់តែរឹងមាំ ហើយក៏ជួយបង្ការ បញ្ហាងាប់លិង្គបានទៀត។ ដូច្នេះយកល្អអ្នកគួរ តែជួយខ្លួនឯងពី ៣ ទៅ៥ដង ក្នុងមួយសប្តាហ៍។

ជួយឱ្យការ រួមភេទកាន់តែយូរ
ការជួយខ្លួនឯង ឲ្យហើយមួយម៉ោង មុនពេលណាត់ជួប ជាមួយគូរស្នេហ៍ នឹងធ្វើឱ្យអ្នកអាច គ្រប់គ្រងអារម្មណ៍ និងស្ថានការណ៍ បានកាន់តែល្អ។ ដូច្នេះចូរធ្វើយ៉ាងណាហ្វឹកហាត់ ខ្លួនឯងថាតើអាចចំណាយ ពេលយូរប៉ុណ្ណាទើប ចេញទឹកកាម។

បង្កើនប្រព័ន្ធភាពស៊ាំ
ការចេញទឹកកាម នឹងជួយបង្កើនកម្រិតអ័រម៉ូន Cortisol ដែលវាមានតួនាទីជួយសម្រួល និងថែរក្សាប្រព័ន្ធភាពស៊ាំ បានក្នុងកម្រិតមួយតិច។ ការជួយខ្លួនឯងអាចបង្កើតជា បរិយាកាសដ៏ត្រឹមត្រូវ មួយដើម្បីពង្រឹងដល់ ប្រព័ន្ធភាពស៊ាំបាន។

ធ្វើឱ្យអារម្មណ៍ល្អ
ការជួយខ្លួនឯងនឹង បញ្ចេញនូវសារធាតុគីមី ម្យ៉ាងដែលធ្វើឱ្យមាន អារម្មណ៍ល្អនោះគឺ Dopamine និង Oxytocin ដែលវានឹងបង្កើន អារម្មណ៍សប្តាហ៍ចិត្ត និងអាចផ្តល់ជារង្វាន់ ដល់ការពេញចិត្តរបស់ ខួរក្បាលទៀតផង។ ការឈានដល់ចំណុច កំពូលក្នុងពេលបាញ់ ទឹកកាមនោះ គឺជារឿងដ៏ល្អបំផុត ដែលធ្វើឱ្យមនុស្សប្រុសសប្បាយចិត្ត ដូចញៀនថ្នាំញៀន អញ្ជឹងដែរ៕

ហេតុផល ៥យ៉ាងដែលអ្នកគួរ ជួយខ្លួនឯង នៅយប់នេះ

ប្រភព៖ គេហទំព័រ www.health.com.kh