រឿងទាំង ១០ ដែលមនុស្សស្រី ប្រាថ្នាចង់បាន ពីបុរសដែល ខ្លួនស្រឡាញ់

មនុស្សប្រុស តែងរអ៊ូរទាំថា មនុស្សស្រីមានភាពស៊ាំញ៉ាំ និងរញ៉េរញ៉ៃណាស់ ប៉ុន្តែ ប្រសិនបើអ្នកក្រឡេក មើលឲ្យស៊ីជម្រៅបន្តិច អ្នកនឹងដឹងថា មនុស្សស្រីងាយយកចិត្ត និងមិនចង់បានអ្វីច្រើន ពីមនុស្សដែលខ្លួន ស្រឡាញ់នោះទេ។

ជាការពិតណាស់ យើងស្រឡាញ់គេ ដោយសារតែគេធ្វើឲ្យ យើងសប្បាយចិត្ត រីករាយ និងផ្តល់អ្វីដែលយើងត្រូវការ។ ដូច្នេះ ដើម្បីយកចិត្តមនុស្សស្រី និងដើម្បីដឹងថា មនុស្សស្រីត្រូវការអ្វីខ្លះនោះ សូមអានអត្ថបទខាងក្រោមនេះ។

ប៉ះចង្កេះនាង
ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្ន ពីព្រោះបើអ្នកមិនទាន់ស្និទ្ធស្នាល ឬនាងគ្មានអារម្មណ៍ល្អទេ វាអាចបង្កជាបញ្ហាធំបាន។

និយាយជាមួយនាង
វាអាចមានន័យថា ស្តាប់នាងនិយាយទៅវិញទេ។ ការនិយាយកំដរនាង មិនមែនបានន័យថា អ្នកត្រូវបើកមាត់និយាយរហូតទេ ប៉ុន្តែ អ្នកត្រូវស្តាប់នាងឲ្យបានច្រើន។

កុំលាក់បាំង
ពិតណាស់ នាងនឹងកាន់តែស្រឡាញ់អ្នក ប្រសិនបើអ្នកប្រាប់រឿងក្នុងចិត្ត រឿងអាថ៌កំបាំង ឬរឿងរ៉ាវទាំងអស់របស់អ្នក។

យកអាវក្រៅ គ្របឲ្យនាង
វាជាកាយវិការរបស់សុភាពបុរស ដែលច្រើនតែធ្វើ ចំពោះមនុស្សស្រី ដើម្បីបង្ហាញអំពី ការស្រឡាញ់ថ្នាក់ថ្នម និងយកចិត្តទុកដាក់។

នៅឲ្យជិតនាង ប៉ុន្តែ មិនមែនថើបទេ
ការនៅកាន់តែជិត នឹងធ្វើឲ្យនាងកក់ក្តៅ ប៉ុន្តែ បើមិនធ្លាប់ទេ អ្នកកុំចង់សាកថើប ឬប៉ះពាល់នាងឲ្យសោះ ប្រយ័ត្នស៊យធំ។

ឱបនាងពីក្រោយ
ប្រសិនបើអ្នកស្និទ្ធស្នាលគ្រប់គ្រាន់ កាយវិការបែបនេះ ជាជម្រើសដំបូង ដែលអ្នកត្រូវតែអនុវត្ត។

ធ្វើឲ្យនាងសើច
មនុស្សស្រីត្រូវការភាពរីករាយ និងសំណើចគ្រប់ពេលវេលា ហើយការធ្វើឲ្យនាងសើច នឹងអាចឆក់យកចិត្ត នាងបានយ៉ាងងាយ។

ដើរលេងជាមួយមិត្តភក្តិនាង
ការចុះសម្រុងនឹងមិត្តភក្តិរបស់នាង អាចបញ្ជាក់ថា នាងជ្រើសរើសអ្នក បានត្រឹមត្រូវហើយ។

ស្តីដណ្តឹង រួចរៀបការ
វាជាក្តីប្រាថ្នាធំបំផុត សម្រាប់មនុស្សស្រីគ្រប់រូប៕

រឿងទាំង ១០ ដែលមនុស្សស្រី ប្រាថ្នាចង់បាន ពីបុរសដែល ខ្លួនស្រឡាញ់

ប្រភព៖ គេហទំព័រ www.health.com.kh