តារាកំប្លែង នាយ ក្រឹម ត្រូវគេ បង្ហោះ Facebook លាតត្រដាង ថាគេង ជាមួយនារីក្មេង មួយយប់តម្លៃ ២៥០ដុល្លារ

ភ្នំពេញៈ តារាកំប្លែងចាស់វស្សា រាងតូចច្រឡឹង នាយក្រឹម ដែលមានឈ្មោះពិត អ៊ូ ប៉ុណ្ណារ៉ាត់ ថ្មីៗនេះ ត្រូវបានអ្នកលេង Facebook ម្នាក់ ដែលមានឈ្មោះថា Dav Pattaya Phorn បានយករូបរបស់ តារាកំប្លែងរូបនេះ ដែលថតជាមួយនារីវ័យក្មេង មកបង្ហោះហើយសរសេរ បែបចង់ទម្លាយឲ្យខូចកិត្តិយស របស់អ្នកទាំងពីរថា គេងជាមួយនារីក្មេង មួយយប់តម្លៃ២៥០ដុល្លារ ។

ថ្មីៗនេះតារាកំប្លែង ដែលប្រឡូកសិល្បៈជាច្រើនឆ្នាំ នាយ ក្រឹម បានទទួលរងនូវ ការវាយប្រហារបក អាក្រាតបែបគ្មាន មូលដ្ឋានត្រឹមត្រូវដោយ ម្ចាស់ Account Facebook មួយ ដែលមានឈ្មោះថា Dav Pattaya Phorn បង្ហោះរូបថតរបស់ នាយក្រឹម នេះ ដោយសរសេរជាភាសា អង់គ្លេសថា « Sleep with him last night ban 250$» ដែលមានន័យថា «ដេកជាមួយគាត់កាលពី យប់មិញបាន២៥០ដុល្លារ»។

ទន្ទឹមនឹងមានការបង្ហោះសារ ទម្លាយបែបបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកនោះ ក៏ត្រូវបានអ្នកលេង Facebook ម្នាក់ដែលមានឈ្មោះថា Valentine Zukomizu បានសរសេរ Comment « គាត់គឺជាសង្សារកូនប្រុសរបស់ពូក្រឹមទេ បើមិនដឹងកុំចេះតែផុសផ្តេសផ្តាស ហើយមុននឹងផុស គួរតែឆែកមើល Acc ផងថាពិតឬក្លែងក្លាយ មួយទៀត គ្មានអ្នកណាអស់សាច់ ដល់ថ្នាក់ដេកជាមួយគេ ហើយផុសប្រាប់គេចឹងទេ » ។

ពាក់ព័ន្ធទៅនឹងការបង្ហោះសារ បែបចង់ជាន់ពន្លិចកេរ្តិ៍ឈ្មោះ របស់តារាកំប្លែង នាយក្រឹមនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅលោក ដើម្បីសាកសួរឲ្យលោកបកស្រាយបានទេ ។ ប៉ុន្តែខាងយើងនឹងរង់ចាំ ទទួលការបកស្រាយ របស់លោកនៅពេលក្រោយ ៕