អតីតអ្នកបើក រថយន្តឲ្យ ក្រុមហ៊ុន កាលពីតូល ស្រែកទាមទារ ឲ្យផ្អាកជិះរថយន្ត ក្រុមហ៊ុន

ភ្នំពេញ៖ ទោះបីជាពេលវេលា បានអូសបន្លាយ អស់រយៈពេលជាច្រើន ថ្ងៃកន្លងមកហើយក្តី ប៉ុន្តែក្រុមអតីតអ្នកបើក រថយន្តឲ្យក្រុមហ៊ុន ដឹកអ្នកដំណើរ បានបន្តការតវ៉ារបស់ខ្លួនទៀត ដោយស្នើពលរដ្ឋ នៅទូទាំងប្រទេសផ្អាក ជិះរថយន្តក្រុមហ៊ុន ជាបណ្តោះអាសន្ន ដើម្បីដាក់គំនាបឲ្យថៅកែ ផ្តល់ដំណោះស្រាយ។

បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សហភាពការងារកម្ពុជា (CLC) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា “មកដល់ព្រឹកថ្ងៃពុធនេះ អ្នកបើកឡាន ជាង ៥០នាក់ នៅបន្តស្រែក ទាមទារយុត្តិធម៌ ពីថៅកែក្រុមហ៊ុនកាពីតូល ដែលមានលុយ មានខ្នងធំ គេចវេសមិនចេញមុខ ចចារដោះស្រាយ វិវាទការងារនេះ ទទួល គាត់ទាំងអស់គ្នាចូលធ្វើការវិញ។ ចំណែកឯអស់ លោកក្រសួង ពាក់ពន្ធមួយចំនួន ហាក់ដូចជា មិនខ្វល់ខ្វាយ ដល់ទុក្ខលំបាកកម្មករខ្មែរ ដែលបណ្តោយឲ្យថៅកែ បន្តជិះជាន់ កេងប្រវ័ញ្ច រំលោភសិទ្ធជាដើម។ តើមន្រ្តីសព្វថ្ងៃនេះ ធ្វើការដើម្បីរាស្រ្ត ឬបុគ្គលមានលុយ អំណាច?”។

ពួកគេស្រែកតវ៉ាថា “គាំទ្រយុត្តិធម៌ ផ្អាកជិះឡានក្រុមហ៊ុនកាពីតូល”។

សូមបញ្ជក់ថា ចលនាតវ៉ាអហិង្សា របស់អ្នកបើកឡាន ក្រុមហ៊ុនកាពីតូល ជាង១០០នាក់ បានផ្ទុះកាលពី ថ្ងៃទី៣០ ធ្នូ   ត្រង់ចំណុចផ្លូវបំបែកលេខ១៨២ ខាងត្បូងផ្សារ អូរឫស្សី កែងផ្លូវ លេខ១១១ ផ្លូវលេខ១០៥ រួមទាំង ផ្លូវលេខ១១៣ ដើម្បីឲ្យក្រសួងការងារ ជួយអន្តរាគមន៍ទៅលើឈ្មោះ ផាន់ ស៊ីផុន នាយកក្រុមហ៊ុន ដឹកជញ្ជូន អ្នក ដំណើរ កាពីតូល បញ្ឈប់ការធ្វើ ទុក្ខបុកម្នេញទៅលើបុគ្គលិក កម្មករ តំណាងសហជីព ដោយអនុញ្ញាតឲ្យពួកគេចូល ធ្វើការវិញ ព្រមទាំងគិតប្រាក់រំលឹកទាំងអស់ ហើយបញ្ឈប់ការ រំលោភច្បាប់ជាតិ និងអន្តរជាតិ៕

អតីតអ្នកបើក រថយន្តឲ្យ ក្រុមហ៊ុន កាលពីតូល ស្រែកទាមទារ ឲ្យផ្អាកជិះរថយន្ត ក្រុមហ៊ុន

អតីតអ្នកបើក រថយន្តឲ្យ ក្រុមហ៊ុន កាលពីតូល ស្រែកទាមទារ ឲ្យផ្អាកជិះរថយន្ត ក្រុមហ៊ុន

អតីតអ្នកបើក រថយន្តឲ្យ ក្រុមហ៊ុន កាលពីតូល ស្រែកទាមទារ ឲ្យផ្អាកជិះរថយន្ត ក្រុមហ៊ុន