សហជីព១៦ ទទូចឲ្យគណៈកម្មការ ចំពោះកិច្ចបន្ត ពិភាក្សាលើ សំណើរ​ ២១ចំណុច

ភ្នំពេញ៖ ក្រុមសហភាព សហព័ន្ធសហជីពចំនួន ១៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ នៅតែទទូចឲ្យគណៈកម្មការ ចំពោះកិច្ចរបស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ បន្តពិភាក្សាលើសំណើទាំង ២១ចំណុចរបស់ពួកគេ ក្រោយពីគណៈកម្មការចំពោះបញ្ចប់ កិច្ចពិភាក្សាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា “ពួកខ្ញុំនៅតែបន្តទទូចឲ្យ គណៈកម្មការចំពោះ កិច្ចនេះ បន្តពិភាក្សាបន្ថែមទៀត ហើយបញ្ចូលមន្រ្តីសហជីពទៅក្នុងការ ពិភាក្សានេះផងដែរ”។

លោកបន្តថា ប្រសិនបើកិច្ចពិភាក្សាលើសំណើ ទាំង២១ចំណុច មានភាពរហ័សពេក នឹងធ្វើឲ្យការបញ្ជូនទៅ គណៈកម្មការជំនាញបន្តពិភាក្សាទៀត ហើយនឹងបញ្ជូនទៅ រដ្ឋសភាអនុម័ត ដូច្នេះសំណូមពររបស់សហជីព ពិតគ្មានន័យ និងគ្មានប្រយោជន៍ទេ។លោកថា សំណើទាំងចំណុចក្រោយបញ្ចប់ កិច្ចពិភាក្សាហាក់គ្មានអ្វីប្រែប្រួល ទាល់តែសោះ។

សូមបញ្ជាក់ថា ការស្នើរបស់ពួកគេនេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែមករា ដើម្បីបង្ហាញពីកង្វល់ ដែលមានចំនួន ២១មាត្រា និងការវិវដ្តថ្មីៗ នៃដំណើរការអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីសហជីព នាមជ្ឈមណ្ឌល អាមេរិកាំងដើម្បីសាមគ្គីភាព ការងារអន្តរជាតិ (ACILS)៕

សហជីព១៦ ទទូចឲ្យគណៈកម្មការ ចំពោះកិច្ចបន្ត ពិភាក្សាលើ សំណើរ​ ២១ចំណុច

សហជីព១៦ ទទូចឲ្យគណៈកម្មការ ចំពោះកិច្ចបន្ត ពិភាក្សាលើ សំណើរ​ ២១ចំណុច

សហជីព១៦ ទទូចឲ្យគណៈកម្មការ ចំពោះកិច្ចបន្ត ពិភាក្សាលើ សំណើរ​ ២១ចំណុច