សមត្ថកិច្ចឃាត់ខ្លួន ជាងម៉ាស៊ីនម្នាក់ រួមនឹងថ្នាំញៀន ៣កញ្ចប់

កោះកុង៖ កម្លាំងស្នងការនគរបាន ខេត្តកោះកុង រយៈពេលប៉ុន្មានថ្ងៃនេះ បានចុះប្រតិបត្តិការណ៏ បង្រ្កាបករណីជួញដូរ បានច្រើនគួរឲ្យកត់សម្គាល់ ជាកស្តែងនៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានឆ្មក់ ចូលផ្ទះជាងម៉ាស៊ីនម្នាក់ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 

លោក យឹម ផេង ស្នងការរងទទួលផែន ការិយាល័យកណ្តាល ប្រឆាំងបទល្មើស បានឲ្យភ្នាក់ដើមអម្ពិល ដឹងនៅរសៀលនេះថា ជនសង្ស័យដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមានឈ្មោះ សុខ យឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានមុខរបរជួសជុលម៉ាស៊ីន ជាជនជាតិវៀតណាម។ វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួមមាន ថ្នាំញៀនចំនួន ៣កញ្ចប់ស្មើរ ១៣.០២g រួមទាំងឧប្បករណ៏ជក់មួយចំនួន។

លោកបានបន្តថា មុននឹងចុះធ្វើការ ឆែកឆេរផ្ទះជាងម៉ាស៊ីន ខាងលើនេះ គឺលោកបានទទួលព័ត៌មាន និងស៊ើបសង្កេតយ៉ាងច្បាស់លាស់ ទើបកម្លាំងលោកឆ្មក់ចូល និងឃាត់ខ្លួនជនសង្ស័យខាងលើ និងរឹមអូសបានវត្ថុតាងជាក់ស្តែង។ ហើយបច្ចុប្បន្នសមត្ថកិច្ច កំពង់កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តដើម្បីចាត់ ការបន្តទៅផ្លូវច្បាប់។

សមត្ថកិច្ចឃាត់ខ្លួន ជាងម៉ាស៊ីនម្នាក់ រួមនឹងថ្នាំញៀន ៣កញ្ចប់