​វិធី​ព្យាបាល​៤​យ៉ាង​ដោយ​ប្រើ​រមៀត

​វិធី​ព្យាបាល​៤​យ៉ាង​ដោយ​ប្រើ​រមៀត

​រមៀត​គឺជា​គ្រឿងទេស​ម្យ៉ាង ដែល​ត្រូវបាន​ប្រើ​សម្រាប់​បន្ថែម​ទៅ​ក្នុង​ម្ហូបអាហារ ដើម្បី​ឲ្យ​វា​កាន់តែ​មាន​រសជាតិ ឈ្ងុយឆ្ងាញ់ និង មាន​ពណ៌​ស្រស់​ល្អ​។ ក្រៅពីនេះ វា​នៅ​មាន​ប្រសិទ្ធិភាព​ជាច្រើន​ផ្សេង​ទៀត ដែល​យើង អាច​ប្រើ​វា​ធ្វើ​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​បាន​ផង​ដែរ ។​

១. ជួយ​ព្យាបាល​ដល់​ជំងឺ​ផ្តាសាយ​ទូទៅ​
រមៀតគឺជា ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ និង អាកា​រៈរ​លាករ​មាស់ នៅក្នុង​បំពង់ក​។ អ្នក​អាច​យក ម្ស៉ៅរមៀត​ស្រស់ កន្លះ​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​នឹង ទឹកដោះគោ​ក្តៅឧណ្ណៗ ៣០​មី​លី​លីត្រ ហើយ​ទទួលទាន​វា ឲ្យបាន​ម្តង ទៅ ពីរដង​ជា​រៀងរាល់ថ្ងៃ​។

​នៅក្នុង​ករណី​ដែល​អ្នក​មាន​អា​ការៈតឹង​ច្រមុះ​ខ្លាំង នោះ​អ្នក​គួរតែ​ធ្វើការ ហិត​ស្រូបយក​ផ្សែង ដែល​បានមកពី​ការដុត​រមៀត​។ វិធី​នេះ នឹង​អាច​ជួយ​ឲ្យ​ច្រមុះ​អ្នក ហៀរ​សំបោរ​បានល្អ និង ឆាប់​មាន​ការធូរស្រាល ល្អ​មកវិញ ។​

២. ដោះស្រាយ​បញ្ហា​ស្បែក​
ដោយសារ​តែ​វា​មាន​ផ្ទុក នូវ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ និង ការពារ​ការបង្ក​រោគ​ពី​ធម្មជាតិ រមៀត​ត្រូវបាន​គេ​ចាត់ទុកជា គ្រឿងផ្សំ​ថែទាំ​ស្បែក​បាន​យ៉ាង​ល្អ​បំផុត​។ ម្ស៉ៅរមៀត​ខា​ប់ៗ អាចជួយ សម្អាត​ស្បែក និង ធ្វើឲ្យ​ស្នាម​មុន​រលុបបាត់ និង យក​ចេញ​នូវ​ធូលី និង ជាតិ​ប្រេង​ចេញពី​ស្បែក​បាន​យ៉ាង​ល្អ​។ វា​ក៏​ត្រូវបាន​គេ​ប្រើ​ផងដែរ សម្រាប់​ព្យាបាល​បញ្ហា​ស្បែក​មួយចំនួន មានដូចជា​៖ មុន​ក្បាល​ខ្មៅ​, ស្នាម​ជាំខ្មៅ​, ជំងឺ​ត្រអក និង ជំងឺ​របកស្បែក​ក្រហម​ជាដើម ។ លើសពីនេះទៅទៀត គេ​ក៏​អាច​ប្រើ​វា ធ្វើ​ជា​ថ្នាំ​ខាត់​ស្បែក បែប​ធម្មជាតិ ដោយ​ការ​លាយ​វា​ជាមួយនឹង ម្ស៉ៅ​សណ្តែកខៀវ ហើយ​យក​វា​មក​លាប​ពេញ​រាងកាយ នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​ស្បែក​អ្នក ទន់ និង រលោង​ជាង​មុន ជាក់​ជា​មិនខានឡើយ​។​

វិធី​ម្យ៉ាងទៀត អ្នក​អាច​បង្កើត​ម៉ាស្ស​មុខ​ដែល​ផ្សំ​ពី​រមៀត ដោយ​អ្នក​គ្រាន់តែ​យក​ល្មៀត​កិន​ស្រស់ ១​ភាគ ៤​នៃ​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​នឹង ទឹក​មួយ​ស្លា​បព្រា​បាយ ឬ ជាមួយ​នឹង​ទឹក​ត្រសក់ ឬ ទឹកឃ្មុំ ឬ ក៏​ទឹក​ក្រូចឆ្មារ ធ្វើឲ្យ​វា​ទៅ​ជាល្បា​យខាប់ៗ រួច​យក​វា​មក​លាប​លើ​ផ្ទៃមុខ រួច​លាង​សម្អាត​ចេញ ក្រោយ​ពី​ទុក​បាន ១៥​នាទី​។ ល្បាយ​នេះ គឺ​ល្អ​សម្រាប់​ស្បែក​មុខ ដែល​មាន​ជាតិ​ខ្លាញ់ ឬ ប្រេង​ច្រើន​ព្រោះ វា​អាច​ជួយ​ទប់ស្កាត់​នូវ​ការបញ្ចេញ​ជាតិ​ប្រេង​ច្រើន ចេញពី​ក្រពេញ​ខ្លាញ់​។​

៣.​ព្យាបាល​បញ្ហា​ប្រេះ​កែងជើង​
ធ្វើកា​រលាយ​រមៀត​ស្រស់ ៣​ស្លាបព្រា ជាមួយនឹង​ប្រេងដូង ឬ ប្រេង castor ពីរ បី​តំណក់ ហើយ​លាប​វា នៅលើ​កែងជើង​ដែល​ប្រេះ រួច​ទុកចោល រយៈពេល​១០​នាទី មុន​ពេល​អ្នក​ងូតទឹក ។ អ្នក​អាច​ធ្វើ​វា ឲ្យបាន​ជាប្រចាំ រហូតដល់ ស្ថានភាព​នៃ​ស្បែក​កែងជើង របស់​អ្នក​បាន​ធូរស្រាល​ជាង​មុន​។​

៤. ព្យាបាល​ការបង្ក​រោគ​នៅ​នឹង​អញ្ចាញធ្មេញ​
ធ្វើកា​រលាយ​ល្បាយ​បញ្ចូល​គ្នា រវាង​រមៀត​, អំបិល​គ្រួស និង​ប្រេង mustard រួច​យក​ទៅ​លាប​ត្រង់​កន្លែង ដែល​មាន​បញ្ហា ឲ្យបាន​ពីរ ទៅ ៣​ដង​ក្នុង​មួយថ្ងៃ​។ បន្ទាប់​មក​ធ្វើការ​ខ្ពុរមាត់​របស់​អ្នក ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ ។​វិធី​នេះ នឹង​ជួយ​កាត់បន្ថយ​អា​ការៈឈឺចាប់ និង ការបង្ក​រោគ​នានា ដែល​មាន​នៅ​លើ​អញ្ចាញធ្មេញ​របស់​អ្នក ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។